adverise with khmeread Be17588a 227e 4708 87bb 9846068eeaab

រើសបានប៊ិចកាំភ្លើងចុចលេង បាញ់ចំខ្លួនឯងស្លាប់ភ្លាម

      ភ្នំពេញ ៖ រឿងកម្រដែលមិនធ្លាប់កើតមានគឺបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារគាត់ រើសបាន" ប៊ិច "ប្រភេទជាកាំភ្លើងសម្រាប់ប្រើបាញ់មេដឹកនាំជាសម្ងាត់មិនឲ្យឮសម្លេង ហើយយកមកចុចលេង បាញ់ចេញគ្រាប់ចំខ្លួនឯង ។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង ៣០នាទី ល្ងាចថ្ងៃទី១០​ធ្នូឆ្នាំ២០១៥ នៅមុខឃ្លាំងលក់ការ៉ូយីហោSH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ។   

       តាមសំដីមិត្តភក្តិរបស់ជនរងគ្រោះដែលធ្វើការជាមួយគ្នាបានប្រាប់ថា ដំបូងជនរងគ្រោះបានឃើញកាបូបដាក់លុយពណ៌ខ្មៅមួយ ។បន្ទាប់មកជនរងគ្រោះបានដើរទៅរើសយកមកមើលហើយនៅក្នុងកាបូបនោះមានឃើញកាតយោធាមួយសន្លឹកនិងប៊ិចពណ៌ខ្មៅមួយដើម។
    ជនរងគ្រោះបានយកបិុចនោះមកសរសេរ លេងបានពាក្យពីរទៅបីម៉ាត់ក៏ស្រាប់តែឃើញប៊ិចនោះចម្លែកដោយមានកន្លែងសម្រាប់ចុចច្រើនពេក។ ពេលនោះជនរងគ្រោះបានចុចដោយដាក់ចុងប៊ិចមកត្រង់ខ្លួនផ្នែកខាងឆ្វេងស្រាប់តែប៊ិចនោះមានសំលេងផ្ទះដូចជាផាវ ។
     ភ្លាមនោះគាត់បានក្រឡែកមើលជនរងគ្រោះ ស្រាប់តែជនរងគ្រោះដួលទៅលើដីបាត់ទៅហើយ គាត់បានលើកជនរងគ្រោះឡើង ស្រាប់តែឃើញជនរងគ្រោះមានស្នាមធ្លុះសាច់ នៅក្រោមក្លៀកខាងឆ្វេងដូចជាគ្រាប់កាំភ្លើង​បន្ទាប់​មកគាត់បានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។តែជាអកុសលពេលទៅដល់ពេទ្យជនរងគ្រោះបានស្លាប់ទៅហើយគឺស្លាប់ដោយសារត្រូវគ្រាប់ បុិចនោះបៀមនៅជាប់ក្នុងខ្លូន។​
     ជនរងគ្រោះដែលស្លាប់នោះឈ្មោះ​ ធី​ ធាង​ ភេទប្រុសអាយុ២៨ឆ្នាំ​មុខរបរជាបុគ្គលិកនៅក្រុមហ៊ុនលក់ការរ៉ូ SH និងមានស្រុកកំណើតនៅស្រុកប្រាសាទសប្បូរ ខេត្តកំពង់ធំ ​។
    សពត្រូវបានយកទៅតំកល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំថ្ងៃកម្លាំងជំនាញចុះមកវះកាត់យកក្បាលគ្រាប់នោះចេញដើម្បីពិនិត្យរកហេតុផលពិតប្រាកដ៕

adverise with khmeread

មតិយោបល់