adverise with khmeread 0

Britney Spears សម្តែងការអាណិតអាសូរដល់ Bieber ដោយសារមនុស្សឆាប់នាំគ្នាវិនិច្ឆ័យលើរូបគេខ្លាំងពេក

Britney Spears បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​របស់​នាង​ជាមួយនឹង​ការយល់ព្រម​បង្ហាញ​មុខជា​លើក​ទី ១០០ របស់​នាង​នៅក្នុង​ទស្សនា​វ​ដ្តី V magazine ។​

​តារាចម្រៀង​ប៉ុប​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​និ​យា​យា​អំពី​ការលំបាក​ដែល​តារា​ល្បី​ជាច្រើន​ដូចជា​រូបនាង​ជាដើម​បាន​ជួបប្រទះ ខណៈដែល​ពួកគេ​រស់នៅ​ក្រោម​ការតាមដាន​របស់​បណ្តាញផ្សព្វផ្សាយ​គ្រប់​វិនាទី​។ ដោយ​សម្តែង​ការ​ការអាណិតអាសូរ​ទៅដល់​តារាចម្រៀង​ប៉ុប​ក្មេងៗ​សព្វថ្ងៃនេះ នាង Britney បាន​និយាយថា​នាង​មាន​អារម្មណ៍​អាណិត​តារាចម្រៀង​ប៉ុប​វ័យ ២២ ឆ្នាំ Justin Bieber ជាងគេ​។

​នាង​បាន​បញ្ជាក់ថា "​អ្នកណា​ក៏ដោយ​គឺ​តែងតែ​ស្ថិតក្នុង​ក្រសែភ្នែក​មហាជន មនុស្ស​ពិតជា​វិនិច្ឆ័យ​លឿន​ពេក​ហើយ​។ ខ្ញុំ​ចង់​បានន័យថា​មាន​ក្មេងៗ​ជាច្រើន​ដែល​កំពុង​ឆ្លងកាត់បទពិសោធន៍បែបនេះ​"​។​

"​អ្នកដឹង​ទេ Justin Bieber គាត់​ជា​មនុ​ស្សមាន​ឥទ្ធិពល​មហិមា ហើយ​គាត់​បាន​ជួបប្រទះ​រឿង​បែបនេះ (​សម្ពាធ​ពី​បណ្តាញ​ផ្សព្វផ្សាយ​)​។ គួរឱ្យ​ស្តាយ ពិភពលោក​គឺ​បែប​នេះឯង​មិនអាចចៀស​រួច​ទេ​"​។​

​ប៉ុន្តែ​តារាចម្រៀង​ស្រី​ដែលមាន​ឈ្មោះ​ល្បី​រន្ទឺ​ខ្លាំង​កាលពី​ជាង ១០ ឆ្នាំមុន​រូបនេះ​បាន​ពន្យល់ថា នាង​បាន​ស្គាល់​អំពី​វិធី​ដែល​អាច​ដុសខាត់​មតិ​នៃ​ការរិះគន់​នាពេល​បច្ចុប្បន្ននេះ​។​

"​ខ្ញុំ​បាន​ដើរ​ក្នុង​ផ្លូវ​នេះ​អស់​រយៈពេល ២០ ឆ្នាំ​មកហើយ​។ ខ្ញុំ​គឺជា​មនុស្ស​មួយ​ប្រភេទ​ដែល​មិនបាន​យកចិត្តទុកដាក់​ទៅលើ​វា​នោះទេ​។ ខ្ញុំ​មាន​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយនឹង​ព្រះ​ជា​ម្ចាស់​និងខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​នោះ​ជា​អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​មិន​ខ្ចី​ខ្វល់​អំពី​អ្វីដែល​មនុស្ស​មួយចំនួន​គិត​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់