បុរសដេកតាមចិញ្ចើមថ្នល់ម្នាក់ត្រូវបានសាទរជាវីរបុរស ដែលប្រថុយជីវិតទៅប្រយុទ្ធជាមួយភេរវករនៅទីក្រុង Melbourne ឥឡូវគេកំពុងរៃលុយជួយគាត់វិញ

បុរសគ្មានផ្ទះសម្បែងម្នាក់ ដែលធ្វើអន្តរាគមន៍ក្នុងការវាយប្រហារភេរវកម្មក្នុងទីក្រុង Melbourne ប្រទេសអូស្ដ្រាលីកាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានគេកោតសរសើរជាវីរបុរស ជាមួយប្រាក់រៃអង្គាសជាង ៨ ម៉ឺនដុល្លារនឹងត្រូវបរិច្ចាគដល់គាត់ដើម្បីជាការអរគុណដល់គាត់។

រូបភាពពីទូរស័ព្ទដៃចល័តមួយបានមកពីកន្លែងកើតហេតុ បង្ហាញបុរសម្នាក់នោះកំពុងរុញរទេះរុញដើរផ្សារមួយបំបុកភេរវករឈ្មោះ Khalif Shire Ali ដែលព្យាយាមចាក់សម្លាប់មនុស្សបីនាក់ និងគំរាមកំហែងប៉ូលិសជាមួយនឹងកាំបិតមួយដើម។

អ្នកលេងបណ្ដាញសង្គមបាននាំគ្នាជជែកគ្នាពីជនអនាថាដ៏ក្លាហាននោះ ដែលបានព្យាយាមទប់ស្កាត់ការវាយប្រហារទាំងកណ្ដាលថ្ងៃ អំឡុងពេលនៅលើផ្លូវដ៏មមាញឹកនៅកណ្តាលទីក្រុង។

បុរសរហស្សនាម "បុរសរទេះរុញ" គឺមានឈ្មោះពិតថា Michael Rogers ជាបុរសគ្មានផ្ទះសម្បែងម្នាក់ ហើយទូរស័ព្ទរបស់គាត់ក៏ត្រូវបានបំផ្លាញក្នុងឧបទ្ទវហេតុនោះដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត