ឃើញស្ងាត់ស្ងៀមប៉ុន្ដែជំទាវទី១ខ្លាំងដៃមិនចាញ់លោកត្រាំប៉ុន្មានទេ! ដកជំនួយការសេតវិមានចេញតាមបញ្ជាភរិយារបស់លោកត្រាំ

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោកស្រី Mira Ricardel បានត្រូវបានដកចេញពីតំណែងរបស់លោកស្រី បន្ទាប់ពីផ្ទុះជម្លោះជាមួយនឹងជំទាវទីមួយរបស់សហរដ្ឋអាមេរិក Melania Trump ។

អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយថា លោកស្រី Ricardel "ចាកចេញពីសេតវិមានដើម្បីផ្ទេរទៅតួនាទីថ្មីនៅក្នុងរដ្ឋបាល" ។ លោកស្រីមិនបានបញ្ជាក់លម្អិតទេ។

ជំទាវទីមួយ Melania Trump នៅសប្តាហ៍នេះបាននិយាយថា លោកស្រី Ricardel "មិនសមនឹងទទួលបានកិត្តិយសក្នុងការបម្រើនៅក្នុងសេតវិមាននេះទេ" ។

អ្នកទាំងពីរត្រូវបានគេរាយការណ៍ថា ឈ្លោះគ្នាអំឡុងពេលទស្សនកិច្ចក្នុងប្រទេសអាហ្រ្វិកក្នុងខែតុលា។

ការដកលោកស្រី Ricardel ចេញ គឺចំពេលមានសេចក្តីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកថា លោកប្រធានាធិបតីលោក Donald Trump កំពុងពិចារណាអំពីការផ្ទេរមុខនាទីនៅវេសវីងរបស់សេតវិមាន (White House West Wing) ។

របាយការណ៍នានាបានឱ្យដឹងថាលោក Trump ប្រហែលជាកំពុងត្រៀមដកនាយសេនាធិការចម្រុះសេតវិមាន លោក John Kelly ឬ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ Kirstjen Nielsen បន្ថែមទៀតផង៕
 

adverise with khmeread