ប៉ូលិសស្រុកបន្ទាយមាស ក្របួចបុរសម្នាក់ចែកចាយថ្នាំញៀន

​កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកបន្ទាយមាស បានបង្ក្រាបករណីចែកចាយគ្រឿងញៀន​ ឋិតក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​១២ និង០៥ នាទី រំលងអធ្រាត្រ។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ លី មករា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរជាងសំណង់ នៅភូមិត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ និងដកហូតបានថ្នាំញៀនចំនួន ០១ កញ្ចាប់ធំ​។ 

​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16