ជនបរទេស២នាក់ស្នាក់នៅលើសទិដ្ឋាការត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

​ភ្នំពេញ ៖ មានជនបរទេស ចំនួន២នាក់ម្នាក់ជាជនជាតិនីហ្សេរីយ៉ានិងម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី បានមកកាន់ស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ​នាវេលាម៉ោង​០៨ និង៣០នាទីនៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

​ប៉ូលិសនិយាយថា ជនបរទេសទី១.ឈ្មោះ MAMAH IFEANYI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ A07671094​។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី២៧.០១.២០១៧ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​រយៈកាលស្នាក់នៅប្រទេសកម្ពុជា ស្នាក់នៅជាមួយមិត្តភក្តិ គ្មានការងារធ្វើ។ តាមការសាកសួរបន្ត បានឱ្យដឹងថា លិខិតឆ្លងដែនបាន (ផុតទិដ្ឋាការស្នាក់នៅ ថ្ងៃទី៣០.០៤.២០១៧ លើសទិដ្ឋាការស្នាក់នៅរយៈពេល ១៩ខែ​) គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ។

​ទី២.ឈ្មោះ CHONG MENG HONG JACOB ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី កាន់លិខិតឆ្លង ដែនលេខ A51124296​។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី០៥.០៨.២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាស្នាក់នៅផ្ទះសំណាក់ HOMELAND គ្មានការងារធ្វើ ។ លុះដល់ថ្ងៃទី១១ តុលា ឆ្នាំ២០១៨ រូបគេបាន គេចចេញពីផ្ទះសំណាក់ HOMELAND ដោយគ្មានប្រាក់បង់ថ្លៃផ្ទះសំណាក់ និងថ្លៃហូបចុក ទើបរូបគេដើរដេកតាមទីសាធារណៈ។ 

​តាមការសាកសួរបន្ត បានឱ្យដឹងថា លិខិតឆ្លងដែនបាន ផុតទិដ្ឋាការស្នាក់នៅ ថ្ងៃទី០៥.០៩.២០១៨ លើសទិដ្ឋាការស្នាក់នៅ រយៈពេល០២ខែ១០ថ្ងៃ គ្មានលទ្ធភាពបង់ថ្លៃទិដ្ឋាការស្នាក់នៅ។

​ជនបរទេសទាំង២នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ 

adverise with khmeread