adverise with khmeread Untitled 2

បុរស​ម្នាក់​ទម្លាយ​ចូល​ហាង​យក​បារី និង​ទុក​លុយ​ប្រាំមួយ​ដុល្លារ​បង្ហាញ​ចិត្ត​ស្មោះ​

    ​ប៉ូលិស​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​និយាយថា ជនសង្ស័យ​ប្រហែលជា​ស្រវឹង​ហើយ​បាន​ទម្លាយ​ទ្វារ​ហាង​ដែល​បិទ ចូល​យក​បារី​មួយកញ្ចប់​និង​ទុក​ប្រាក់​៦​ដុល្លា​នៅនឹងកន្លែង​គិត​ប្រាក់​។​

​    ​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Las Cruces បាន​និយាយ​នៅ​ផុស Facebook ថា Ellis Battista អាយុ ២៤​ឆ្នាំ និង​មាន​បុរស​ប៉ុន្មាន​អ្នក​ទៀត​បាន​គោះទ្វារ​ដែល​ជាប់​សោ​នៅ​ហាង Bradley ប្រហែលជា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្ដែ​ហាង​ធ្លាប់តែ​បើក​២៤​ម៉ោង​បែរជា​បាន​បិទទ្វារ​ចំ​ថ្ងៃកើតហេតុ​នោះ​។​

​    ​ប៉ូលិស​បន្តទៀតថា Battista បាន​ធាក់​ទ្វារ​ហូត​ទាល់តែ​វារ​បើក ទើប​គាត់​អាច​ចូល​កើត​។​

​    ​Battista បាន​យក​បារី​មួយកញ្ចប់​ពី​ខាងក្នុង​ហាង​ហើយ​ទុក​ប្រាក់​ចំនួន​ប្រាំមួយ​ដុល្លារ​បង្ហាញ​នូវខាងមុខ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​បង្ហាញ​ចិត្ត​ស្មោះ​ខ្លួនឯង​ដែល​បាន​ទិញ​និង​បង់ប្រាក់​ឲ្យ​ត្រឹមត្រូវ​។

​    ​ប៉ូលិស​បាន​និយាយទៀតថា សាក្សី​ម្នាក់​បានឃើញ​គាត់​ចូលទៅ​ហាង​នោះ​ហើយក៏​បាន​តេ​ទៅ​៩១១ បន្ទាប់មក Battista ក៏​ត្រូវបាន​ចាប់ខ្លួន​នៅ​ជិត​ហាង​នោះ​។​

​    ​ចំពោះ​ការធ្វើ​ឲ្យ​ខូច​ទ្វារ​ខាងមុខ ម្ចាស់​ហាង Bradley បាន​ឲ្យ​គាត់​សង​ជា​សំណង​ប្រាក់​៨០០​ដុល្លារ​។​

​    ​ប៉ុន្ដែ​ទោះ​គាត់​មានចិត្ត​ស្មោះ​សុខចិត្ត​ទុក​លុយ​៦​ដុល្លារ​ក៏ដោយ ក៏​គាត់​មិនអាច​រួចខ្លួន​បានដែរ​ព្រោះ​បាន​ប្រព្រឹត្តល្មើស​ដោយ​ទម្លាយ​ទ្វារ​ចូលទៅ​ហាង​របស់គេ និង​ធ្វើ​ឲ្យ​ខូច​ទ្វារ​។ ហើយ​គ្នីគ្នា​របស់គាត់​ប៉ុន្មាន​នាក់​ដែល​ខាងក្រៅ​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ​៕

adverise with khmeread
ប្រភព៖ OTC

អ្នកនឹងចូលចិត្ត

មតិយោបល់