Diego Maradona: លោក Jose Mourinho គឺជាគ្រូបង្វឹកល្អបំផុតក្នុងលោក

            ស្របពេលដែលគ្រូបង្វឹកក្រុម Man Utd លោក Jose Mourinho កំពុងជួបរដូវកាលដ៏លំបាកជាលើកទីបីក្នុងឋាន:ជាអ្នកដឹកនាំនោះ ប៉ុន្តែយ៉ាងហោចណាស់គ្រូបង្វឹករូបនេះក៏នៅទទួលបានការគាំទ្រពីអតីតកីឡាករកំពូលម្នាក់ផងដែរ។

          ស្តេចបាល់ទាត់អាហ្សង់ទីនលោក Diego Maradona​ បានអះអាងថា លោក Mourinho នៅតែជាគ្រូប​ង្វឹកល្អបំផុតក្នុងពិភពលោក។

ក្រុម Man Utd បច្ចុប្បន្នឈរនៅលេខរៀងទី៨នៅលើតារាងនិងឈរបន្ទាប់ពីក្រុម Watford និង Bournemouth បន្ទាប់ពីរបូត២១គ្រាប់ក្នុង១២ប្រកួតដំបូង។ប៉ុន្តែលោក Maradona នៅតែជឿថា លោក Mourinho នៅមានស្នាដៃច្រើនគ្រប់គ្រាន់។​

លោក Maradona បាននិយាយថា “សម្រាប់ខ្ញុំ លោក Mourinho គឺជាគ្រូប    ង្វឹកឆ្នើមម្នាក់”។ លោក Maradona បន្តថា លោក Pep Guardiola​ ដឹកនាំក្រុម Man City បានល្អនៅក្របខណ្ឌ PL ប៉ុន្តែលោក Mourinho មានស្នាដៃច្រើនជាងក្នុងឋាន:ជាអ្នកចាត់ការ។

          លោក Maradona បន្ថែមថា “ ខ្ញុំចង់និយាយថា លោក Guardiola ទទួលផលពីមរតករបស់លោក Johan Cruyff ។ ខ្ញុំនិយាយច្រើនដងហើយថា ទម្រង់ទីគីតាកា (Tikitaka) មិនមែនបង្កើតឡើងដោយលោក Guardiola ទេ។ លោក Cruyff គឺជាអ្នកបង្កើតទម្រង់នេះឡើង”៕

adverise with khmeread