រកឃើញរណ្តៅអាចម៍ផ្កាយធំជាងទីក្រុងប៉ារីស ៥ ដងនៅកោះ Greenland ដែលមានកម្លាំងបំបុកផែនដីខ្លាំងជាងគ្រាប់បរមាណូទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា ៤៧ លានដង

រណ្តៅអាចម៍ផ្កាយធំជាងទីក្រុងប៉ារីស៥ដង ត្រូវបានរកឃើញនៅក្រោមផ្ទាំងទឹកកកនៅកោះហ្គ្រីនលែន (Greenland) មានជម្រៅប្រមាណ០,៨គីឡូម៉ែត្រ។

វាគឺជាកន្លែងដែលរងផលប៉ះពាល់ពីអាចម៍ផ្កាយដ៏ធំបំផុតមួយនៅលើផែនដី ហើយត្រូវបានគេលើកឡើងថាបង្កើតឡើងពីដែកប្រវែង១.០០០ម៉ែត្រមួយ ទង្គិចចូលទៅក្នុងភពផែនដីរបស់យើង អំឡុងយុគសម័យទឹកកកចុងក្រោយ។

គេជឿជាក់ថា ការផ្ទុះរបស់វាបានបំប៉ើងកម្ទេចកម្ទីជាច្រើនរាប់សិបគីឡូម៉ែត្រគ្រប់ទិសដៅទាំងអស់។

ដុំអាចម៍ផ្កាយទម្ងន់១២ពាន់លានតោនជាមួយនឹងឥទ្ធិពលខ្លាំងលើសគ្រាប់បែកបរមាណូទម្លាក់ទៅលើក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនមួយនេះដល់ទៅ ៤៧ លានដង បានបំផ្លាញរាល់ជីវិតទាំងអស់ក្នុងចន្លោះចម្ងាយ ១០០គីឡូម៉ែត្រ។ នេះបើយោងតាមសម្តីរបស់អ្នកវិទ្យាសាស្រ្ត។

រណ្តៅទំហំ ៣០គីឡូម៉ែត្រមួយដែលបន្សល់ដោយព្រឹត្តិការណ៍មួយនេះ បានបន្តលាក់ខ្លួនយ៉ាងហោចណាស់ ១២.០០០ឆ្នាំនៅក្រោមផ្ទាំងទឹកកកក្នុងតំបន់ភាគពាយព្យកោះហ្គ្រីនលែន ទោះបីជាអ្នកវិទ្យាសាស្រ្តមិនបានចុះកាលបរិច្ឆេទច្បាស់លាស់លើព្រឹត្តិការណ៍នេះក៏ដោយ។ វាអាចនឹងយូរណាស់មកហើយយ៉ាងហោច៣លានឆ្នាំមុន ពេលដែលផ្ទាំងទឹកកកហ្គ្រីនលែនចាប់ផ្តើមចេញរូបរាងជាស្រេច។

អាចម៍ផ្កាយនេះត្រូវបានកំណត់អត្តសញ្ញាណជាមួយនឹងទិន្នន័យប្រមូលបានចន្លោះឆ្នាំ១៩៩៧ និង២០១៤ ដែលបានបំពេញបន្ថែមជាមួយទិន្នន័យប្រមូលបានច្រើនទៀតនៅឆ្នាំ២០១៦ ដោយប្រើទម្រង់សំឡេងរ៉ាដាកម្រិតខ្ពស់ស្វែងរកវា៕


 

adverise with khmeread