អ្នកគ្រូបង្ហាត់ច្រៀងម្នាក់នៅអង់គ្លេសចាប់បញ្ច្រកស្រាកូនសិស្សប្រុសវ័យជំទង់២នាក់ឱ្យស្រវឹង ដឹកយកទៅរំលោភក្នុងផ្ទះរបស់នាង

គ្រូបង្រៀនចម្រៀងរៀបការហើយម្នាក់ ស្រវឹងស្រារួមភេទជាមួយនឹងក្មេងជំទង់វ័យ ១៧ ឆ្នាំពីរនាក់ក្នុងក្រុមតន្រ្តីរបស់នាង។

Laurie Softley វ័យ ៣៤ ឆ្នាំ បានដេកជាមួយនឹងក្មេងប្រុសដំបូងក្នុងឆ្នាំ ២០០៨ បន្ទាប់ពីយកគាត់ទៅបញ្ច្រកស្រានៅក្នុងហាងលក់ស្រា បន្ទាប់មកបើកគាត់យកមកផ្ទះ ជាកន្លែងនាងស្រាតននលគក និងអញ្ជើញក្មេងជំទង់រូបនោះចូលបន្ទប់គេងរបស់នាង។

ក្មេងប្រុស ដែលនាងបង្រៀនថតចម្រៀង បានប្រាប់ទៅសវនាការក្នុងទីក្រុង Coventry របស់អង់គ្លេសថា "នាងបានបញ្ច្រកស្រាពួកយើងទាំងពីរនាក់។ ហើយនៅពេលមួយនោះយើងបានថើបគ្នា។ យើងបន្តថើបគ្នា និងដោះខោអាវចេញ។ ពួកយើងក៏បានទៅបន្ទប់គេងខាងលើផ្ទះ។ កញ្ញា Softley ក៏បានយកស្រោមមួយចេញពីតុក្បែរនោះ និងពួកយើងក៏បានរួមភេទជាមួយនឹងគ្នាតែម្ដង"។

Softley ក៏បានធ្វើរឿងបែបនេះជាមួយនឹងក្មេងជំទង់ម្នាក់ផ្សេងទៀតនៅឆ្នាំ ២០១២។

ប៉ូលិសត្រូវបានគេជូនដំណឹង បន្ទាប់ពីជនរងគ្រោះទីពីរបានប្រាប់មេធាវីនូវអ្វីដែលបានកើតឡើង។

Softley ត្រូវបានគេបញ្ឈប់ពីសាលា Ecclesbourne School ក្នុងភូមិ Duffield ទីក្រុង Derbyshire ក្នុងខែកញ្ញា និងបានឡើងតុលាការទទួលកំហុសកាលពីម្សិលមិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត