អុជធូបថ្ងៃសីល ឆេះអាសនៈផ្អើលឈុលនៅបុរីលឹម ឈាងហាក់

ភ្នំពេញ ៖ ផ្ទះល្វែងជាន់ទី២ នៅក្នុងបុរីលឹម ឈាងហាក់ត្រូវបានភ្លើងឆេះផ្អើលឈុលកាលពីវេលាម៉ោង១កន្លះរសៀលថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្ទះលេខ៦៥ ​ផ្លូវលេខ២អា សង្កាត់គីឡូម៉ែត្រលេខ៦ ​ខណ្ឌឫស្សីកែវ ដោយសារម្ចាស់ផ្ទះអុជធូបថ្ងៃសីល ចោលហើយទៅលក់ដូរបាត់។

​ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ នួន ស៊ីខន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដំបូងម្ចាស់ផ្ទះបានអុជធូបថ្ងៃសីល រួចទៅលក់ដូរបាត់  បណ្តាលឱ្យកម្ទេចភ្លើងធូបឆេះអាសនៈ ហើយឆេះរាលដាលពេញផ្ទះតែម្តង។សម្ភារៈមួយចំនួនត្រូវបានភ្លើងឆេះខ្ទេច។

​ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងបានជួយធ្វើអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ហើយបានរលត់ទៅវិញនាវេលាម៉ោង២រសៀលថ្ងៃដដែល៕


 

adverise with khmeread