ម្តាយតិរច្ឆានយកកូនអាយុ ២ ឆ្នាំ និង ៥ ឆ្នាំស្ងោរក្នុងទឹកក្តៅ ឥឡូវត្រូវតុលាការអង់គ្លេសកាត់ទោសឱ្យជាប់គុក ៤០ ឆ្នាំ

ម្ដាយឃោរឃៅនៅរដ្ឋ Alabama ម្នាក់ត្រូវបានកាត់ទោសជាប់គុក ៤០ ឆ្នាំសម្រាប់ការដាក់កូនវ័យក្មេងៗ ២ នាក់របស់ខ្លួនចូលក្នុងទឹកក្ដៅ សម្រាប់ជាការពិន័យមួយដែលធ្វើឱ្យបាក់គ្រែដេក។

អ្នកស្រី Amanda Reyer អាយុ ២៥ឆ្នាំបានស្រែកយំ ខណៈសាក្សីនៅឯសវនាការកាត់ទោសរបស់ខ្លួនបានរៀបរាប់ពីការរងរបួសដ៏ធ្ងន់ធ្ងររបស់កូនប្រុស២នាក់របស់នាង គឺកូនប្រុសវ័យ ៥ ឆ្នាំនិងកូនស្រីវ័យ ២ ឆ្នាំ ដែលរងទុក្ខវេទនាកាលពីថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០១៥ នៅពេលដែលនាងមានចេតនាដាក់ពួកគេនៅក្នុងអាងទឹកក្តៅនៅក្នុងផ្ទះរបស់នាងក្នុងទីក្រុង Limestone County។

សូម្បីតែចៅក្រមក៏ស្រក់ទឹកភ្នែកដែរ នៅពេលដែលគាត់ទាមទារចម្លើយពីនាង Reyer ថា "កូនរបស់អ្នកកំពុងត្រូវចម្អិនក្នុងទឹកក្តៅ។ តើអ្នកគិតយ៉ាងណាទៅ?"។

ចៅក្រម Robert Baker បាននិយាយថា "ខ្ញុំជាមនុស្សរឹងមាំម្នាក់មិនចេះតក់ស្លុតនោះទេ។ ប៉ុន្តែនាងបានធ្វើឱ្យខ្ញុំចេះតក់ស្លុត។ នេះមិនមែនជាស្ថានភាព ដែលអ្នកមិនដឹងថារបួសនឹងត្រូវការព្យាបាលខ្លាំងកម្រិតណានោះទេ... ទឹកក្តៅ គឺក្តៅណាស់។ វាឈឺណាស់។ វាធ្វើយើងរលាក"។

Reyer បានសារភាពទោសកំហុសរបស់នាងពីបទរំលោភបំពានលើកុមារ។ ហើយនាងបានជាប់ក្នុងពន្ធនាគារ Limestone County អស់រយៈពេល ៣ ឆ្នាំមកហើយ ចាប់តាំងពីឧបទ្ទវហេតុនេះបានកើតឡើងក្នុងឆ្នាំ ២០១៥ ។

នាងបានប្រាប់តុលាការថានាងបានធ្វើដូច្នេះដើម្បីផ្គាប់ចិត្តអតីតមិត្តប្រុសនាងឈ្មោះ Derrick Lynn Defoe អាយុ ៣៣ ឆ្នាំដែលកំពុងរង់ចាំការកាត់ក្តី។

Defoe ប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភបំពានលើកុមារ និងអំពើហិង្សាក្នុងគ្រួសារ និងប៉ុនប៉ងឃាតកម្មលើកូនៗរបស់ខ្លួន។

ដោយឡែកទឹកក្ដៅដែលជនល្មើសបានយកកូនរបស់ខ្លួនទៅត្រាំនោះមានកម្ដៅ ៦៥ អង្សា ដែលធ្វើឱ្យក្មេងទាំងពីរនាក់ឈ្មោះ Adriauna វ័យ ២ ឆ្នាំ និង Cameron វ័យ ៥ ឆ្នាំរលាកកម្រិត ២ លើរាងកាយយ៉ាងហោចណាស់ ៧០ ភាគរយ។

Adriauna មានបញ្ហាដល់ផ្លូវដង្ហើម ដែលតម្រូវឱ្យមានការវះកាត់ស្បែកចេញ ខណៈដែល Cameron រលាកធ្ងន់ធ្ងរត្រង់ចង្កេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត