adverise with khmeread 62bc0a7a 2823 4b6f 8f30 ac1233027666

សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​បៀរ​អាប៉ោង​អ្នកលេង​រត់​អស់​

     ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ ប្រជា​ការពារ​បាន​ចុះបង្ក្រាប​ទីតាំង ​ជល់​មាន់ បៀរ អាប៉ោង​ មួយកន្លែង​កាលពី​វេលា​ម៉ោង​១២​កន្លះ​ថ្ងៃទី​០៣​មីនាឆ្នាំ​២០១៦​នេះ តែ​ត្រូវបាន​ពួក​ញៀន​លេងល្បែង​នាំគ្នា​រត់​អស់  ហើយ​សម្ភារៈ​ដកហូត​បា​ន​ត្រូវ​ប៉ូលិស​ដុតចោល​អស់​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដឹកនាំ​ដោយ​លោក​ម៉ៅ សាវឿន សហការ​ជាមួយនិង​អាជ្ញាធរ​សង្កាត់ ភូមិ និង​ប្រជា​ការពារ​បាន​ចុះបង្ក្រាប​កន្លែង ជល់​មាន់ និង​អាប៉ោងលួចលាក់​មួយកន្លែង​ស្ថិតនៅ ម្តុំ​ផ្លូវ​ដួង​ងៀប ក្រុមទី​៣​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

    ខណៈពេលដែល​កម្លាំង​ចុះទៅ​ដល់ ក្រុម​លេងល្បែង​ទាំង​នោះបាន​រត់គេចខ្លួន​អស់ រីឯ​សម្ភារៈ​ត្រូវបាន​ដុត​កម្ទេចចោល​នៅនឹងកន្លែង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់