C17206d8 8dd8 411e b832 11b1fdffa3c7

ចាស់ៗ​ហើយ​ទាស់​ពាក្យសម្តី​យក​ដាវ​កាប់​ក្បាល​ប្រពន្ធ​រយះ​

    ​ ភ្នំពេញ ៖ បុរស​ម្នាក់​ត​រូ​វ​ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចំរេះ​១​ឃាត់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​យក​ដាវ​កែច្នៃ​កាប់​ក្បាល​ប្រពន្ធ​រយះ​ដេរ​៤​ថ្នេរ កាលពីវេលា​ម៉ោង​១០​ព្រឹក​នៅ​ថ្ងៃទី​០៣ មីនាឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ហ៊ីម ម៉ៃ​សុំ ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​មុខរបរ​លក់ដូរ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សាន់ ម៉ាត់ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌប់​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ជាមួយគ្នា​។ សម្ភារៈ​ដកហូត​ដាវ​កែច្នៃ​១​ដើម បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​ក៏​យក​ដាវ​នេះ​កាប់​ក្បាល​ប្រពន្ធ​រយះ​ដេរ​អស់​៤​ថ្នេរ​តែម្តង​។​

    បចុប្បន្ន​ប៉ូលិស​ប៉ុស្តិ៍​បាន​បញ្ជូនទៅ​ខណ្ឌ​ដើម្បី​កសាង​ឯកសារ​បញ្ជូន​តាម​និតិ​វិធី​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់