adverise with khmeread 8aa99af6 2f48 4005 8101 24bd7ecef729

អាជ្ញាធរ​ខ​ណ្ខ​ចំការមន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ខាងកើត​ផ្សារ​សុ​វណ្ណា​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ អាជ្ញាធរ​ខ​ណ្ខ​ចំការមន​បាន​ចុះ​បិត​ទីតាំង​ហេ្គ​ម​បាញ់​ត្រី​មួយកន្លែង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ថ្ងៃទី​៣​ខែមីនា ឆ្នាំ ២០១៦​ស្ថិតនៅ​ខាងកើត​ផ្សារ​សុ​វណ្ណា​ផ្ទះ​លេខ​៥៨​និង​៦០J ផ្លូវ​ហ្គោល ក្នុង​សង្កាត់​ទំនប់ទឹក ខ​ណ្ខ​ចំកា​មន​ដកហូត​បាន​ទូ​ហ្គេម​៤។​

     ប្រតិបត្តិការ​នេះ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី​ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយមាន​ការដឹកនាំ​ដោយ​លោក ព្រំ សំខាន់​អភិបាល​ខ​ណ្ខ​ចំកា​មន ​និង​លោក​ យិន សាន​អធិការ​ប៉ូលិស​ខ​ណ្ខ​ចំកា​មន​បាន​ចុះមក​ធ្វើ​ការចាប់​ទូ​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ដោយបាន​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៤​ទូ​និង​កៅអី​ដែក​ហើយ​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​រួច​បាន​យកទៅ​រក្សារ​ទុក​នៅ​សាលាសង្កាត់​ទំនប់ទឹក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាម​និតិ​វិធី​ច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់