មិនដែលដឹងសោះ! ញ៉ាំស្វាយខ្ចីរាល់ថ្ងៃជំនួយដល់ថ្លើម និងផ្តល់ប្រយោជន៍សំខាន់ៗមិននឹកស្មានដល់ជាច្រើនទៀត

ស្វាយគឺជាស្តេចផ្លែឈើមួយមិនចាញ់ទុរេននោះទេ។ ក្រៅពីមានរសជាតិឆ្ងាញ់ជាប់ចិត្ត ស្វាយក៏ផ្តល់អត្ថប្រយោជន៍សុខភាពច្រើនមិនធម្មតាដែរ។ 

ស្វាយខ្ចីគឺសម្បូរសម្បើមណាស់នូវជីវជាតិចិញ្ចឹម។ ស្វាយខ្ចីគឺជាប្រភពនៃវីតាមីន C គឺច្រើនជាងស្វាយទុំទៅទៀតបើប្រៀបធៀបគ្នា។ ស្វាយខ្ចីក៏ជាប្រភពនៃសារធាតុ Pectin ដែលទប់ស្កាតមហារីកក្រពេញប្រូស្តាត និង មហារីកពោះវៀន។ 

ស្វាយខ្ចីមានរសជាតិជូរដោយសារតែវត្តមានសារធាតុស៊ីទ្រិច អូសាលិក ស៊ូស៊ីនិក អាស៊ីត និងម៉ាលីស។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្វាយខ្ចី។ 

១. បន្ថយកូឡេសស្តេរ៉ុលក្នុងសរសៃឈាម។ 
២. ជំរុញការរំលាយអាហារបានល្អ។
៣. ទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ 
៤. ទប់ស្កាត់ជំងឺរាក់ស៊ីធ្មេញ (បើខ្វះវីតាមីន C គឺងាយកើតជំងឺនេះខ្លាំងណាស់)។ 
៥. ជាឱសថធម្មជាតិពូកែលេខ១សម្រាប់ព្យាបាលជំងឺក្រពះពោះវៀន ដោយសារសម្បូរសារធាតុ Pectin។
៦. ជួយព្យាបាលបញ្ហាថ្លើម ព្រោះវាជួយសម្អាតបាក់តេរីអាក្រក់ចេញពីពោះវៀន និង បង្កើនការបញ្ចេញអាស៊ីតមានប្រយោជន៍ដល់ថ្លើម។ 
៧. ជួយសម្រកទម្ងន់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត