adverise with khmeread 1

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​គ្រី​ឃី​ត​នូ​វែ​ល​ហ្សេ​ឡង់​លោក Martin Crowe ទទួលមរណៈភាព​នៅ​អាយុ ៥៣ ឆ្នាំ​

​អតីត​កីឡា​ករគ្រី​ឃី​តរបស់​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​លោក Martin Crowe បាន​ស្លាប់​ដោយ សារ​ជំងឺមហារីក​នៅ​អាយុ ៥៣ ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក Crowe បានកើត​ជំងឺមហារីក​កូនកណ្តុរ​ជា​លើក​ទី​ពីរ បន្ទាប់ពី​បានធ្វើ​រោគវិនិច្ឆ័យ​ក្នុង​ឆ្នាំ ២០១៤​។​

​គ្រួសារ​របស់គាត់​បាន​ទម្លាយ​ព័ត៌មាន​នេះ ដោយ​លាតត្រដាង​ថា លោក Crowe បាន​ទៅកាន់​សុគតិភព​ហើយ​នៅថ្ងៃនេះ​។​

​ជា​កីឡាករ​មួយរូប​ដ៏​អស្ចារ្យ​ដែល​បាន​លេង​ឲ្យ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ គាត់​បាន​ចូលរួម​ការធ្វើ​តេស្ត​សម្រាប់​តំណែង​ប្រធាន​ក្រុម​ចំនួន ៧៧ ដងដោយ​ក្នុង​នោះបាន​ធ្វើជា​ប្រធាន​ក្រុម​ចំនួន ១៦ ដង​។​

​អតីត​អ្នក​ចាំ​វាយ​បាល់​រូបនេះ​បាន​លេង​ក្នុង​កម្មវិធី One Day Internationals ចំនួន ១៤៣ ដង​សម្រាប់​ប្រទេស​របស់គាត់ និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​នាំមក​នូវ​ការបង្កើត​ថ្មី​ដូចជា ការ​វាយ​កូន​បាល់​និង​ការ​គប់​បាល់​។​

​លោក Crowe បាន​ចំណាយ​អាជីព​របស់គាត់​ក្នុងប្រទេស​អង់គ្លេស ដោយ​លេង​គ្រី​ឃី​ត​នៅ​ជនបទ​ឲ្យ​ក្លឹប Somerset ក្នុង​ចន្លោះ​ឆ្នាំ ១៩៨៤ និង ៨៨៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់