ប្រើតែឪឡឹកនិងសណ្តែកដី អាចធ្វើជាថ្នាំសម្រើប Viagra ធម្មជាតិ ជួយឱ្យធ្វើប្រតិបត្តិការបានយូរ និងមិនងាយហត់បាក់កម្លាំង

លោកអ្នកដែលមានបញ្ហាលើគ្រែ ធ្វើប្រតិបត្តិការមិនសូវបានយូរ ហើយឆាប់បាក់កម្លាំង សូមកុំទាន់អាលអស់សង្ឃឹម ហើយក៏កុំទាន់គិតដល់ថ្នាំ Viagra ដែលសម្រាប់តែអ្នកងាប់លិង្គ ១០០ ភាគរយប្រើនោះ។ រូបមន្តខាងក្រោមនេះ គឺប្រៀបបីដូចជាថ្នាំ Viagra ធម្មជាតិយ៉ាងអ៊ីចឹង ព្រោះធាតុផ្សំសុទ្ធសឹងតែជាផ្លែឈើធម្មជាតិទាំងអស់។ រូបមន្តនេះនឹងជួយបង្កើនសមត្ថភាពលើគ្រែរបស់អ្នកឱ្យខ្លាំងក្លាយបានយូរ និងក្រោយប្រតិបត្តិការរួច មិនមានអារម្មណ៍ហត់អស់កម្លាំងនោះឡើយ គឺនៅខ្លាំងព្រឺសដដែល។ វាមានប្រសិទ្ធភាពសម្រាប់បុរសភាគច្រើន ប្រសិនបើទទួលទានវាញឹកញាប់។ 

គ្រឿងផ្សំដែលត្រូវការចាំបាច់៖
- សាច់ឪឡឹក ១ គីឡូក្រាម
- សណ្តែកដីកិនម៉ត់ ១០០ ទៅ ១៥០ ក្រាម
- ក្រូចឆ្មា ២ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ

របៀបធ្វើ៖
- យកឪឡឹកកិនក្នុងម៉ាស៊ីនក្រឡុកឱ្យចេញជាខាប់ៗ។ 
- យកទឹកឪឡឹកក្រឡុករួចទៅដាំឱ្យពុះហុយៗ។ 
- រួចហើយបិទភ្លើង ដាក់សណ្តែកដីម៉ត់ចូល កូរឱ្យសព្វ។
- បន្ថែមទឹកក្រូចឆ្មាចូល ២ ស្លាបព្រា និងទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបន្ថែមទៀត រួចកូរឱ្យសព្វជាការស្រេច។ 

បន្ទាប់មក លោកអ្នកនឹងទទួលបានថ្នាំ Viagra ធម្មជាតិសម្រាប់ទទួលទានហើយ។ 

- ទុកឱ្យត្រជាក់ រួចផឹកឱ្យអស់។ 
- ផ្សំផឹករាល់ថ្ងៃ ឱ្យបានជាប់គ្នា ១០ ថ្ងៃ លោកអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ខ្លាំងក្លាពីថ្នាំ Viagra ធម្មជាតិនេះជាក់ជាពុំខាន។ 

តោះចាំដល់ណាទៀត នាំគ្នាធ្វើថ្ងៃនេះភ្លាមទៅ ដើម្បីកុំឱ្យដៃគូខកចិត្តតទៅទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត