ឮមិត្តភក្តិថាចាស់ៗសម្បូរឿងសម្ងាត់លាក់បាំងច្រើនណាស់ ចឹងស្រួលបោកយកលុយណាស់ កូនត្រឡប់មកផ្ទះសាកល្បងបែរជាលទ្ធផលចុងក្រោយ...

សំណើច៖ ចននីត្រូវបានមិត្តភក្តិប្រាប់ថា ចាស់ៗមានរឿងសម្ងាត់លាក់បាំងច្រើនណាស់ អ៊ីចឹងគឺស្រួលបោកពួកគាត់យកលុយខ្លាំងណាស់។ 

ចននីសម្រេចចិត្តសាកល្បងមើល។ ចននីត្រឡប់ទៅដល់ផ្ទះ សួរម្តាយថា "ម៉ែ! ខ្ញុំដឹងរឿងម៉ែឯងអស់ហើយ"។ ម្តាយចាប់ដៃចននី រួចហុចលុយឱ្យ ១០ ដុល្លារ ហើយប្រាប់ថា "កុំប្រាប់ឪឯងឱ្យសោះ"។ 

ចននី នឹកគិតក្នុងចិត្តថា យីល្បិចនេះមានប្រសិទ្ធភាពមែនតើ!

មួយម៉ោងក្រោយមក ឪពុករបស់ចននីចេញពីធ្វើការមកដល់ផ្ទះ។ ចននីរត់វឹងទៅរកឪ រួចនិយាយថា "ឪៗ! ខ្ញុំដឹងរឿងរបស់ឪឯងអស់ហើយ"។ 

ឪរបស់ចននីហុចលុយឱ្យចននី ១០០ ដុល្លារ រួចនិយាយថា "កុំប្រាប់ម៉ែឯងឱ្យដឹង ឮនៅ?"។ 

ក្រោយមកបន្តិច អ្នករត់សំបុត្រគោះទ្វារផ្ទះ។ ចននីបើកទ្វារ រួចនិយាយថា "ខ្ញុំដឹងថាក្នុងនោះមានអ្វីអស់ហើយ មិនបាច់ប្រាប់ទេ"។ 

អ្នករត់សំបុត្រទម្លាក់សំបុត្រចុះ ហើយយំសម្រក់ទឹកភ្នែករួចពោលថា "ល្អណាស់អាកូនពូជ មកឱបឪបង្កើតឯងបន្តិចមក ឪនឹកឯងខ្លាំងណាស់"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត