adverise with khmeread 095e5652 cfe6 4f41 a5da 9cce578d869f

ហ្គេម​គ្រប់​ប្រភេទ​ជា​កន្លែង​ពង្វក់​យុវវ័យ​និង​ជា​ជម្រក​ពួកចោរ​ពួក​លក់​គ្រឿងញៀន​

      ភ្នំពេញ ៖ ល្បែង​ហ្គេម​គ្រប់​ប្រភេទ​ពិសេស​បាញ់​ត្រី​ដែល​ពង្វក់​យុវ​វយ ពិសេស​សិស្សសាលា​មិនបាន​រៀនសូត្រ ហើយ​បាន​បំផ្លាញ​លុយកាក់​ម៉ែឪ​គ្មាន​ល្ហែ លើសពីនោះ​ទីតាំង​ហ្គេម​ត្រូវបាន​គេ​ស្រាវជ្រាវ​រកឃើញថា ជា​កន្លែង​ពួកចោរ​លួច ឆក់ ប្លន់ លក់​និង​សេព​គ្រឿង ញៀន​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ហើយ​មន្ត្រី​រលួយ​មួយចំនួន​ធ្វើជា​ខ្នងបង្អែក​។​

     ជាក់ស្តែង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក ឌី រ​ត្ន័​ខេ​រុណ អភិបាលរងខណ្ឌ​សហការ​ជាមួយនិង​អាជ្ញាធ​សង្កាត់​ស្ទឹងមានជ័យ បាន​ចុះ​នៅ​ថ្ងៃទី​០៣​មីនា​២០១៦​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​បាន​ចុះ​ចាប់​ទូ​ហ្គេម​បាញ់​ត្រី មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​៧០២​ក្រុមទី ៣ ភូមិ​មានជ័យ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ធ្វើការ​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​បាន​ចំនួន ២​គ្រឿង៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់