ចោរស្ទាវនៅអង់គ្លេសសាហាវហួសថ្លែង! ប្លន់ឡានទំនើបរួច បើកបំបុកហាងលក់គ្រឿងអលង្ការទាំងកណ្តាលថ្ងៃចែស ដើម្បីប្រមូលយកមាសពេជ្រកែវកង

ក្រុមចោរប្លន់ប្រដាប់ដាវសាម៉ូរ៉ៃ ញញួរ និងពូថៅមួយក្រុម បានបើករថយន្តទំនើបលួចគេបានមួយគ្រឿងបំបុកហាងលក់គ្រឿងអលង្ការ មុនពេលចាក់ទៅលើអ្នកដំណើរក្លាហានម្នាក់ នៅពេលគាត់ព្យាយាមបញ្ឈប់ក្រុមចោរទាំងនោះ។

Miguel St Martin វ័យ ២១ ឆ្នាំ Harry Doyle វ័យ ១៨ ឆ្នាំ Reece Salmon វ័យ ២២ ឆ្នាំ និង Alfie Warry វ័យ ២១ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឆ្មក់ប្លន់ហាងលក់គ្រឿងអលង្ការ Boodles និង Yves Saint Laurent នៅសង្កាត់ Mayfair នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

Petar Dimov ដែលធ្វើការសំណង់នៅទល់មុខហាងលក់គ្រឿងអលង្ការនោះ បានរត់ឆ្លងផ្លូវដើម្បីធ្វើការអន្តរាគមន៍ មុនពេលគាត់ត្រូវបានចាក់ដោយក្រុមចោរទាំងនោះ។

Dimov បានរយះត្រង់ជង្គង់ជាមួយនឹងដាវ និងត្រូវបានចោរចាក់ពីក្រោយខ្នង ធ្វើឱ្យគាត់ពិការមួយជីវិត និងសួតឆ្លងមេរោគទៀត។

បច្ចុប្បន្នក្រុមចោរស្ថិតក្នុងការឃុំឃាំងរង់ចាំការកាត់ក្ដី ខណៈដែលការខូចសរុបគឺអស់ជាង ១០ ម៉ឺនដុល្លារ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត