adverise with khmeread 8cdf2cab 52d2 465e a71d 825036d2999f

រថយន្ត​កុងតឺន័រ​កំពុងបើក​លើ​ផ្លូវ របូត​គន្លឹះ​ធ្លាក់​ទូ ក្រឡាប់​សង្កត់​លើផ្ទះ​ពលរដ្ឋ​

     ភ្នំពេញ ៖ ឧប្បត្តិហេតុមួយ​កើតឡើង ខណ​:​ដែលមាន​រថយន្ត​កុង​តៃ​ន័​រដឹក​ទូ​បើក​ចេញពី​ក្រុមហ៊ុន មិនទាន់បាន​ប៉ុន្មាន​ម៉ែត្រ​ផង សង្ស័យ​ធ្វេសប្រហែស​ក្នុងការ​ដឹកបញ្ជូន ឬ​ខុស​បច្ចេកទេស ណាមួយ ទើប​រថយន្ត​កុង​តៃ​ន័​រ របូត​គន្លឹះ ធ្លាក់​ទូ​កុង​តៃ​ន័​រ ក្រឡាប់​សង្កត់​បោក​ទៅលើ​បង្គោល​ភ្លើង និង​សង្កត់​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​៣​ល្វែង​ជាប់​គ្នា​។​

     គ្រោះថ្នាក់​នេះ​សំណាងល្អ​ពុំបាន​មនុស្ស​ណា​ម្នាក់ ទទួលរង​របួស គ្រាន់តែ ផ្ទះ​ចំនួន​៣​ល្វែង​រង​ការខូចខាត សំ​យ៉ាប និង​សម្ភារ​:​មួយចំនួន បង្គោល​ភ្លើង​ត្រូវបាន​បាក់ ដាច់​ខ្សែភ្លើង ធ្លាក់​រាយប៉ាយ ឆ្លង​ចរន្ត​ទុស្សេ តែ​ត្រូវបាន ពលរដ្ឋ យក​បំពង់​ពន្លត់អគ្គីភ័យ បាញ់​ពន្លត់​ទាន់ពេលវេលា បង្ក​ឱ្យ​ពលរដ្ឋ​ក្បែរ​ខាង​រង​ការភិតភ័យ ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា ទាំង​ព្រលឹងចុងសក់។​

    ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតនៅ តាម​ផ្លូ​ង​បេតុង ខាងក្រោយ​ស្ថានីយ៍ ប្រេង​ឥន្ទ​ន​:​កាល់​តិច ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    រថយន្តបង្ក​ជា​ប្រ​ភេ​កុង​តៃ​ន័​រ ម៉ាក ISUZU ពណ៌​បៃតង ពាក់​ស្លាក​លេខ ស្វាយរៀង 3A- 0240 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់ជា​រថយន្ របស់​ក្រុម​ហ៊ុ​ន​ផែស្ងួត តេង ឡាយ។​

    តាម​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ ដឹក​ទ័​កុង​តៃ​ន័​រ បើក​ចេញពី​ក្រុមហ៊ុន ថូ​ល​វ៉េ នៅក្បែរនោះ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ទើបតែ​បត​ចេញ​បាន​បន្តិច ដល់​ចំណុចកើតហេតុ ស្រាប់តែ ផ្អៀង​ធ្លាក់​ទូ ពីលើ​រថយន្ត ក្រឡាប់​បោក​លើ​បង្គោល​ភ្លើង និង​បោក​ត្រូវចំ​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យរង​ការ ខូចខាតសម្ភារ​:​អស់​មួយចំនួន សំណាងល្អ​មិន​បង្ក​ឱ្យ​អ្នកណាម្នាក់​រងរបួស។​

    ក្រោយ​កើតហេតុ រថយន្ត​បង្ក​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ធ្វើការ​ពិនិត្យ​និង​ស្ទួ​ច​យក​រថយន្ត​ទៅ​ចរាចរណ៍​ជើងគោក​ក្រុង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់