រថយន្ត បុកជាមួយម៉ូតូកង់បីឥណ្ឌាព្រលះគ្នារបួសធ្ងន់ម្នាក់នៅកៀនស្វាយ

កណ្តាល ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាងរថយន្ត បុកជាមួយម៉ូតូកង់បីឥណ្ឌា​បណ្កាលឱ្យមនុស្យរបួសធ្ងន់ម្នាក់ ហើយម៉ូតូកង់បីឥណ្ឌាខូចខាត ០១ គ្រឿងទាំងស្រុង​រថយន្តខូចខាតស្រាល០១គ្រឿង បានកើតឡើងនៅថ្ងៃចន្ទ ទី១៩វិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង​៤ និង៣០នាទីល្ងាចនៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ​២៣-២៤ ភ្នំពេញ អ្នកលឿង ​ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ករណីនេះបង្កឡើងដោយ ម៉ូតូកង់បីឥណ្ឌា០១គ្រឿង ពណ៌លឿងគ្មាន ពាក់ផ្លាកលេខ បើកបរដោយឈ្មោះថៃ អ៊ុនប៊ុនចន្ថន ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង  បើកបរទិសដៅ ភ្នំពេញ.អ្នកលឿង។

​ពេលបើកមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរថយន្តសាំងយ៉ុង ០១គ្រឿង ពណ៌សំបក់ឪឡឹក ពាក់ស្លាកលេខភ្នំពេញ .2AC.9851 ដឹកសិស្សសាលារៀនបណ្ឌិតពាន់ បើកបរក្នុងទិសដៅស្រប ភ្នំពេញ.អ្នកលឿង ​ហើយពេលនោះម៉ូតូកង់បីឥណ្ឌា បានយកចង្កូតមកខាងមុខរថយន្តវិញរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូកង់បីឥណ្ឌា បណ្តាលឱ្យខូចខាតទាំងស្រុងអ្នកបើកបរឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន  រងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅភ្នំពេញ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

​ករណីនេះប៉ូលិសជំនាញចរាចរណ៍ស្រុកកៀនស្វាយបានវាស់វែង យកមករក្សាទុក ជាភស្តុតាង៕


 

adverise with khmeread