ឃាត់ជនសង្ស័យម្នាក់លក់ថ្នាំញៀនទាំងកណ្តាលថ្ងៃចែស

​ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញខណ្ឌដូនពេញនិងប៉ុសិ៍្ត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ​បានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចមុខធនាគារកម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះស៊ីសុវត្ថិ  ភូមិ១ សង្កាត់ជ័យជំនះ ដោយឃាត់ជនសង្ស័យម្នាក់។

​ប៉ូលិសនិយាយថា ជាលទ្ធផលប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហង្ស ពេជ្រសាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និងទីលំនៅមិនពិតប្រាកដពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងដកហូត  ១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៧កញ្ចប់ធំ (កញ្ចប់ធំមានចំនួន០៥), ២.ថង់សម្រាប់មួយចំនួន និង៣.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

​បច្ចុប្បន្ន កម្លាំងប៉ូលិសជំនាញខណ្ឌ ប៉ុសិ៍្ត បានបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
 

adverise with khmeread