adverise with khmeread Pm1633a ssd samsung wordls largest

ហាត​ឌី​ស ដែលមាន​ទំហំ​ផ្ទុក​ទិន្នន័យ​ធំជាងគេ​របស់​ពិភពលោក​ទីបំផុត​លេច​រូបរាង​ហើយ​

    ​ជាច្រើន​ខែ​ដែល Samsung បាន​បង្ហើប​ថា​ខ្លួន​កំពុង​បង្កើត​នូវ​ហាដ​ឌី​ស (Hard Disk) កំពូល​មហា​ធំ​អាច​ផ្ទុក​ទិន្នន័យ​ប្រភេទ 3D NAND SSD ដែលមាន​ឈ្មោះថា PM1633a ឥឡូវ​បាន​លេច​រូបរាង​មែនទែន​ហើយ​កាលពីដើម​សប្តាហ៍​នេះ​។ វា​មាន​ទំហំ​ផ្ទុក​រហូតដល់​ទៅ ១៥,៣៦ TB ឯណោះ (១ TB = ១០២៤ GB)​។​

​    ​ហើយ​ឥឡូវ​ក្រុមហ៊ុន Samsung បានដាក់​វា​លក់​តាម​បណ្ដាល​ប្រទេស​ផ្សេងៗ​ហើយ​។​

​    ​លក្ខណៈពិសេស​នៃ​ហាត​ឌី​ស PM1633a គឺ​វា​ប្រើ​នូវ Serial Attached SCSI ទំហំ 12Gbps ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើ​ការចម្លង​ឯកសារ​បាន ១២០០MB ក្នុង​មួយ​វិនាទី​លឿន​ដូច​ផ្លេកបន្ទោរ​។​

​    ​Samsung ក៏​ផលិត​នូវ​ហាត​ឌី​ស​ដែលមាន​ទំហំ​ចាប់ ៤៨០GB រហូតដល់ ៧,៦៨TB លក់​នៅលើ​ទីផ្សារ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់