គំនូរលើជញ្ជាំងកប់ក្នុងផេះភ្នំភ្លើងតាំងពី ២០០០ ឆ្នាំមុននៅសម័យរ៉ូម៉ាំង បង្ហាញស្ត្រីម្នាក់រួមភេទជាមួយក្ងាន ហើយភ្នែកនាងនឹងសម្លឹងគ្រប់មុំទាំងអស់ ឱ្យតែអ្នកសម្លឹងមើលរូបនេះ

ក្រុមបុរាណវិទូបានរកឃើញរូបគំនូរលើជញ្ជាំងមួយ ដែលរៀបរាប់អំពីឈុតឆាកត្រេកត្រអាលរវាងនារីស្រើបស្រាលម្នាក់និងសត្វក្ងានមួយក្បាលនៅក្នុងបន្ទប់គេងនៅទីក្រុងបុរាណ Pompeii របស់អ៊ីតាលី។

គំនូរលើជញ្ជាំងនេះបានរក្សានូវពណ៌ភ្លឺរលើបរលោងអស្ចារ្យរបស់វាបានដដែល បើទោះបីជាត្រូវបានកប់នៅក្រោមផេះពីការផ្ទុះភ្នំភ្លើង Vesuvius ដ៏កក្រើកកាលពីជិត ២០០០ ឆ្នាំមុនក៏ដោយ។

ក្រុមអ្នកជំនាញបាននិយាយថាសត្វក្ងាននោះគឺជាព្រះរ៉ូម៉ាំងចាប់ជាតិឈ្មោះ Zeus ដែលកំពុងធ្វើឱ្យព្រះនាង Leda មានគភ៌។

នាយកឧទ្យានបុរាណវិទ្យា Pompeii លោក Massimo Osanna បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANNA អំពីរឿងព្រេងនិទាននៃព្រះនាង Leda និងសត្វក្ងាននេះ។

លោកនិយាយថា ឈុតឆាកនៃក្ងាននេះកំពុងធ្វើឱ្យព្រះនាងក្នុងរឿងព្រេងនិទាននេះមានផ្ទៃពោះគឺត្រូវបានគូរដាក់គ្រប់ជញ្ជាំងនៅផ្ទៃខាងក្នុងនៃសំណង់បុរាណរបស់ទីក្រុង Pompeii។

លោក Osanna បានសរសើររូបគំនូរនេះថា ពិសេសខ្លាំងណាស់ ដោយសារភ្នែកព្រះនាងនោះនឹងតាមមើលគ្រប់គ្នា ដែលសម្លឹងមើលមករូបនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...