និស្សិតប្រុសម្នាក់សុំអង្គុយក្បែរនិស្សិតស្រីម្នាក់ក្នុងបណ្ណាល័យ នាងបែរជាស្រែកឡើងផ្អើលថា "ទេ ខ្ញុំមិនទៅដេកជាមួយលោកឯងទេ"...ពេលចេញទៅវិញ

សំណើច៖ ថ្ងៃមួយនិស្សិតប្រុសម្នាក់បានចូលមកក្នុងបណ្ណាល័យ រួចសួរនិស្សិតស្រីម្នាក់ថា "តើអ្នកនាងប្រកាន់ទេ ប្រសិនបើខ្ញុំសុំអង្គុយក្បែរ?"។ នាងបានឆ្លើយតបឮៗថា "ទេ ខ្ញុំមិនទៅដេកជាមួយលោកឯងយប់នេះទេ"។ 

និស្សិតទាំងអស់នៅក្នុងបណ្ណាល័យនាំគ្នាសម្លឹងមើលបុរសនេះស្ទើរជ្រុះគ្រាប់ភ្នែក។ បុរសនេះមានអារម្មណ៍ខ្មាស់គេជាខ្លាំង។ 

ប៉ុន្មាននាទីក្រោយមក និស្សិតស្រីនោះបានចូលមកខ្សឹបដាក់ត្រចៀកនិស្សិតប្រុសនោះថា "ខ្ញុំកំពុងរៀនជំនាញចិត្តសាស្ត្រ ដូច្នេះខ្ញុំដឹងច្បាស់ណាស់ ថាប្រុសៗកំពុងគិតអ្វី។ ខ្ញុំគិតថា លោកមានអារម្មណ៍ខ្មាស់គេខ្លាំងណាស់ មែនទេ?"។ 

បន្ទាប់មក និស្សិតប្រុសនោះស្រែកខ្លាំងៗថា "ស្អីគេ ដេកមួយយប់សោះយក ៥០០ ដុល្លារ? ថ្លៃម៉្លេះព្រះ!"។ 

និស្សិតគ្រប់គ្នាសម្លឹងមើលមកនិស្សិតស្រីនោះទាំងស្រឡាំងកាំង។ 

បុរសនោះបានងើបឈររួចខ្សឹបប្រាប់នារីនោះថា "ខ្ញុំរៀនច្បាប់ ដូច្នេះខ្ញុំដឹងច្បាស់ពីរបៀបបោកមនុស្សឱ្យជឿសម្តីខ្ញុំ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab