ពពែកើតកូនចម្លែករាងដូចជ្រូកពាក់កណ្តាលដូចមនុស្សពាក់កណ្តាល នាំឱ្យកសិករហ្វីលីពីនភ័យគ្រប់គ្នាខ្លាចព្រាយចាប់ជាតិនាំចង្រៃដល់ភូមិស្រុក

កសិករម្នាក់មានការរន្ធត់ជាខ្លាំង បន្ទាប់ពីពពែរបស់ខ្លួនផ្ដល់កំណើតកូនមិនធម្មតាមួយក្បាល ដោយពាក់កណ្ដាលរាងជ្រូក និងពាក់កណ្ដាលរាងមនុស្ស។

លោក Josephine Repique វ័យ ៤០ ឆ្នាំនិយាយថា ពពែមានផ្ទៃពោះរបស់ខ្លួនបានឆ្លងទន្លេថ្មីៗក្នុងខែនេះនៅកសិដ្ឋានតូចមួយក្នុងខេត្ត Sultan Kudara ប្រទេសហ្វីលីពីន។

កូនពពែមានសុខភាពល្អមួយក្បាលត្រូវបានសម្រាលចេញមកដោយពេទ្យសត្វ ប៉ុន្ដែនៅពេលកូនពពែចម្លែកមួយផ្សេងទៀតកើតមកបានបង្កឱ្យការភ័យខ្លាចជាខ្លាំងនៅទីនោះ។

កូនពពែចម្លែកគ្មានរោមនោះ គឺមានមាឌធំជាងបងរបស់វាដែលទើបនឹងកើត ហើយមានរាងដូចមនុស្សផង និងជ្រូកផង។

លើសពីនោះ មេរបស់វាបានងាប់ បន្ទាប់ពីសម្រាលពួកវាទាំងពីររួច ហើយនាំឱ្យមានការភ័យខ្លាចពេញភូមិថា កូនពពែចម្លែកនោះជាបិសាច និងនាំសំណាងអាក្រក់។

យ៉ាងណាមិញ អ្នកជំនាញនិយាយថា កូនពពែនោះ គឺទទួលរងការផ្លាស់ប្ដូរហ្សែនមួយនៅពេលក្នុងស្បូនមេរបស់វា។

Agapita Salces មកពីវិទ្យាស្ថានវិទ្យាសាស្ត្រសត្វហ្វីលីពីន និយាយថា "វាគឺជាករណីអាចទៅរួចមួយនៃការផ្លាស់ប្ដូរហ្សែន។ វាក៏អាចមកពីមេរបស់ឆ្លងជំងឺមួយហៅថា Rift Valley ចម្លងដោយសត្វមូសខាំ និងបណ្ដាលឱ្យកូនពពែកើតមកបែបនេះ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត