កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ជាង ៨៥.០០០ នាក់​ស្លាប់​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​ក្នុង​វិបត្តិ​នៅ​យេ​ម៉ែន​

​កុមារ​ប្រមាណ​ជា ៨៥.០០០​នាក់​អាយុ​ក្រោម​ប្រាំ​ឆ្នាំ ប្រហែលជា​ស្លាប់​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​ក្នុង​រយៈពេល ៣​ឆ្នាំ​ជាប់​នៃ​សង្គ្រាម​នៅ​យេ​ម៉ែន​។ នេះ​បើ​យោងតាម​សម្តី​អ្នកដឹកនាំ​ជំនួយ​សប្បុរស​មួយរូប​បានលើកឡើង​។​

​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ខែ​មុន​ថា មាន​ប្រជាជន​យេ​ម៉ែន​រហូតដល់ ១៤​លាន​នាក់​កំពុង​រងគ្រោះ​ដោយ​គ្រោះ​ទុរ្ភិក្ស​។​

​រឿងនេះ​ត្រូវបាន​គេ​កំពុង​ព្យាយាម​ធ្វើឱ្យមាន​ការចរចា​ឡើងវិញ ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​បី​ឆ្នាំ​មួយ​នេះ ដែល​បណ្តាលឱ្យមាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

​យេ​ម៉ែន​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជម្លោះ​នេះ​។ ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​ក្តៅគគុក​នៅ​ឆ្នាំ​២០១៥ នៅពេលដែល​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើ​យុទ្ធនាការ​តាម​អាកាស​ប្រឆាំងនឹង​ចលនា​ឧទ្ទាម Houthi ដែល​បាន​បង្ខំ​ឱ្យ​ប្រធានាធិបតី​យេ​ម៉ែន​លោក Abdrabbuh Mansour Hadi រត់​ភៀសខ្លួន​ទៅ​បរទេស​៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab