adverise with khmeread Reset password and unlock pattern 1

ប្រសិនបើ​អ្នក​ភ្លេច​លេខ​កូដ​ឬក៏ Pattern លើ​ទូរស័ព្ទ Android ត្រូវធ្វើ​ដូចម្ដេច​ទើប​អាច​ដោះ​បាន​?

​    ​ប្រសិនបើ​ទូរស័ព្ទ Android របស់​អ្នក​ជាប់​លេខ​កូដ​ឬ Pattern សូមកុំ​បារម្ភ​ព្រោះ​គេ​មាន​ដំណោះស្រាយ​ងាយស្រួល​និង​លឿន​បំផុត​។ ប៉ុន្ដែ​ត្រូវ​ប្រាកដថា​ទូរស័ព្ទ​របស់​អ្នកភ្ជាប់​ទៅនឹង​អ៊ី​ន​ធឺ​ណេ​ត និង​មាន​ជាប់​គណនី Google នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក​។​

​    ​តោះ​មើល​ទាំងអស់គ្នា​នូវ​របៀប​ដោះ​លេខ​សម្ងាត់​ឬ Pattern ដូចខាងក្រោម​៖

​    ​១. អ្នក​ត្រូវ​ចុច​លើ​ប៊ូ​តុង Forgot Password ឬក៏ Forgot Pattern ដូច​រូប​ខាងក្រោម​។ ហើយ​ដើម្បី​ឲ្យ​វា​ចេញ​នូវ​ប៊ូ​តុង Forgot នេះ យើង​ត្រូវ​ចុច​លេខ​សម្ងាត់​ឲ្យ​ខុស​ចំនួន​ប្រាំ​ដង​សិន​ទើប​វា​លោត​ប៊ូ​តុង​ចេញមក​។​

​    ​២. បន្ទាប់មកទៀត​វា​នឹង​ចេញពីរ​ជម្រើស​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស ដោយ​ជ្រើស​តាមរយៈ​ការឆ្លើយ​សំណួរ​សុវត្ថិភាព​និង​ចូលទៅ​គណនី Google ដោះ​តែម្ដង​។ សូម​ជ្រើសរើស​ជម្រើស​ទី​ពីរ​។​

​    ​៣. បន្ទាប់ពី​ជ្រើស​រួច​វា​នឹង​លោត​ឱ្យ Log in ចូលទៅ​គណនី Google របស់​យើង ហើយ​សូម​ធ្វើការ​វាយ​នូវ​គណនី​និង​លេខ​សម្ងាត់​របស់​អ្នក​ចូល​។​

​    ​៤. ក្រោយពី Log in ចូល​ហើយ​វា​នឹង​ចេញ​នូវ Pattern ឬក៏​ប្រអប់លេខ​សម្ងាត់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​ថ្មី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់