មិត្តស្រី​សម្លាប់​មិត្ត​ប្រុស​យក​សាច់​ធ្វើ​អាហារ​ឱ្យ​កម្មករ​ដទៃទៀត​ទទួលទាន​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បន្ទាប់ពី​គាត់​ទាត់​នាង​ចោល​ទៅរក​ស្រី​ថ្មី​

​ស្ត្រី​ចំណាកស្រុក​ជនជាតិ​ម៉ា​រ៉ុ​ក​មួយរូប​ត្រូវបាន​ចោទប្រកាន់ថា​បាន​កាត់​សាកសព​គូស្នេហ៍​របស់​នាង​ជា​បំណែក ហើយ​បាន​ចម្អិន​សាកសព​របស់គាត់ ហើយ​ផ្ត​ល់វា​ទៅឱ្យ​កម្មករ​ទទួលទាន​ជាមួយ​បាយ​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ នេះ​បើ​យោងតាម Daily Mail កាលពី​ថ្ងៃទី​២០​វិច្ឆិកា​។​

​ស្ត្រី​មិនត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​រូបនេះ បានធ្វើការ​សម្លាប់​ដ៏​ឃោរឃៅ​នេះ​នៅឯ​ផ្ទះ​របស់​នាង​នៅក្នុង​ទីក្រុង Al Ain បន្ទាប់ពី​មិត្ត​ប្រុស​រយៈពេល​ប្រាំពីរ​ឆ្នាំ​របស់​នាង បាន​និយាយថា​គាត់​កំពុងមាន​គម្រោង​រៀបការ​ជាមួយ​នារី​ផ្សេងទៀត​ក្នុងប្រទេស​ម៉ា​រ៉ុ​ក​។ នេះ​បើ​យោងតាម​សម្តី​រដ្ឋអាជ្ញា​។​

​មន្ត្រីប៉ូលិស​បាន​និយាយថា នាង​បាន​កាត់​សាកសព​របស់គាត់ និង​ប្រើប្រាស់​ម៉ាស៊ីន​កិន​សាច់​ដើម្បី​កម្ទេច​សាកសព​របស់គាត់ មុន​ពេលដែល​ចម្អិន និង​យក​សាច់​ទាំងនោះ​ធ្វើជា​អាហារ Machboos ផ្តល់ទៅឱ្យ​កម្មករ​ចំណាកស្រុក​ប៉ា​គី​ស្ថាន​ដែល​នៅ​ជិត​ផ្ទះ​របស់​នាង​។​

​មន្ត្រីប៉ូលិស​ត្រូវបាន​កោះហៅ បន្ទាប់ពី​បុរសរងគ្រោះ​ត្រូវបាន​រាយការណ៍​ថា​បាត់​ខ្លួន ដោយ​បងប្រុស​របស់គាត់​។​

​បងប្រុស​ជនរងគ្រោះ​បាន​ទៅផ្ទះ​កើតហេតុ​ក្នុង​ក្តីសង្ឃឹម​ថា​រក​គាត់​ឃើញ ប៉ុន្តែ​នាង​បាន​អះអាងថា​ដេញ​ជនរងគ្រោះ​ចេញ ហើយ​បាន​និយាយថា​នាង​មិនដឹងថា​គាត់​នៅទីណា​ឡើយ​។​

​យោងតាម​សារព័ត៌មាន​ក្នុងប្រទេស​ម៉ា​រ៉ុ​កបាន​ដកស្រង់​ពាក្យសម្តី​បងប្រុស​ជនរងគ្រោះ ដែល​និយាយថា មន្ត្រីប៉ូលិស​បាន​រកឃើញ​ធ្មេញ​នៅក្នុង​ម៉ាស៊ីន​កិន​សាច់​របស់​ស្ត្រី​ឃាតករ​។​

​យោងតាម​ការធ្វើ​តេស្ត DNA បានសម្រេច​ចេញមក​ថា ធ្មេញ​ទាំងនោះ​គឺជា​របស់​បុរសរងគ្រោះ ហើយ​មិត្តស្រី​របស់គាត់​ត្រូវបាន​ចាប់ខ្លួន​៕

adverise with khmeread
tiger
Loading ad ...