មិត្តភក្តិ​ចំណាស់​កើត​ជំងឺ​វង្វេង​ដូចគ្នា បបួលគ្នា​ទៅលេង​ឆ្នេរសមុទ្រ ដល់ពេល​ឃ្លាន និង​កុម្ម៉ង់​អាហារ​...​យ៉ាប់​អើយ​យ៉ាប់​!

​សំណើច​៖
​ក្រោយ​លេង​សមុទ្រ​ឆ្អែតឆ្អន់ ពួកគាត់​មក​ដេក​អាំង​ថ្ងៃ រួច​មាន​អារម្មណ៍​ឃ្លាន​ជាខ្លាំង ហើយក៏​សម្រេចចិត្ត​ទិញ​អាហារសម្រន់​មក​ទទួលទាន​។​

​បុរស​ទី​១​ឈ្មោះ បុ​ប និយាយថា "​ខាល់ តើ​ឯង​ចង់​ដើរទៅ​ទិញ​ការ៉េម​យកមក​ញ៉ាំ​ដែរ​ទេ​?"​។ 

​ខាល់ ៖ ពិតជា​ចង់ តើ​ឯង​ចង់​ញ៉ាំ​ការ៉េម​អ្វី​?

​បុ​ប ៖ ការ៉េម​វ៉ា​នី​ឡា ស្រូបទឹក​សូកូឡា​។ 

​ខាល់ ៖ អូ​ខេ តិច​ទៀត​គ្នា​នឹង​ត្រឡប់​មកវិញហើយ​ចាំ​មួយ​ភ្លែត​សិន​ទៅ​។ 

​ខាល់ ៖ ដើរ​ចេញទៅ​...

​បុ​ប ៖ ខាល់ ឯង​នៅចាំ​អ្វីដែល​គ្នា​បាន​កុម្ម៉ង់​ទេ​? 

​ខាល់ ៖ នៅចាំ​តើ គឺ​ការ៉េម​វ៉ា​នី​ឡា ស្រូបទឹក​សូកូឡា​។ 

​បុ​ប ៖ ត្រូវ​។​

​ខាល់​ដើរទៅ​មុខ​បាន​បន្តិចទៀត​...

​បុ​ប ៖ កុំ​ភ្លេច​ណា ខាល់​!

​ខាល់ ៖ គ្នា​មិន​ភ្លេច​ទេ​សម្លាញ់ គឺ​ការ៉េម​វ៉ា​នី​ឡា ស្រូបទឹក​សូកូឡា​។ 

​បុ​ប​៖ ចុ​ម​ខាល់​មិញ​ផ្តា​ថា​ម៉េច​ចេះ​? កុំ​ភ្លេច​ស្អី​ចេះ​!!!! 

​បន្តិចក្រោយមក ខាល់​ត្រឡប់មកវិញ​ជាមួយ​បឺ​រ​ហ្គ័​រ ២ ដុំ​។ 

​បុ​ប ៖ ចុ​ម​យក្ស ចុះ​ឯណា​ដំឡូង​បំពង​ដែល​គ្នា​បាន​កុម្ម៉ង់ ខាល់​?៕ 

adverise with khmeread
tiger
Loading ad ...