អាចារ្យ​គ្រិស្ត​កូរ៉េខាងត្បូង​ត្រូវបាន​កាត់ទោស​ជាប់គុក​ពីបទ​រំលោភ​ស្រីៗ​ជាច្រើន​នាក់​

​អាចារ្យ​គ្រិស្ត​កូរ៉េខាងត្បូង​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៥ ឆ្នាំ​ពីបទ​រំលោភ​គ្រិស្ត​សា​និក​ស្រី​ចំនួន ៨ នាក់​។ នេះ​បើ​យោងតាម BBC កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ វិច្ឆិកា​។​

​លោក​អាចារ្យ​ឈ្មោះ Lee Jae-Rock អាយុ ៧៥ ឆ្នាំមាន​គ្រិស្ត​សានិ​ក​ចំនួន ១៣០.០០០ នាក់​នៅឯ​វិហារ Mamin Central របស់គាត់​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ គាត់​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់នេះ​។​

​ជនរងគ្រោះ​របស់គាត់​បាន​និយាយ​អំពី "​អំណាច​បារមី​របស់គាត់​" ហើយ​បាន​និយាយថា ពួកគេ​ចាញ់​សណ្តំ​មន្តអាគម​របស់គាត់ ដោយ​ត្រូវ​បង្ខំចិត្ត​ធ្វើតាម​អ្វីដែល​គាត់​ចង់បាន ពីព្រោះ "​គាត់​គឺជា​ព្រះ​"​។​

​ពួក​គ្រី​ស្ទា​ន​កូរ៉េខាងត្បូង​ភាគច្រើន​គឺជា​កម្មសិទ្ធិ​របស់​ព្រះវិហារ​ពេញនិយម​ជាច្រើន​កន្លែង ដែល​កើប​ទ្រព្យសម្បត្តិ​ជាច្រើន​ពី​ពួកគេ និង មាន​ឥទ្ធិពល​ដ៏​សម្បើម​នៅ​កូរ៉េ​។​

​ប៉ុន្តែ​មាន​ក្រុម​មួយចំនួន​តួច​គឺពាក់ព័ន្ធ​នឹង​សកម្មភាព​សាសនា​មិន​ធម្មការ​ដូចជា ការបង្ខិតបង្ខំ ការ​លួង​ខួរក្បាល និង​ការ​ឆបោក​។​

​វិហារ​របស់លោក Lee ត្រូវបាន​ចាត់ទុកជា​ក​ន្លែ​ង​គោរព​ប្រ​ណិ​ប​តន៍​ខុសពី​វិហារ​គ្រិស្ត​ដទៃ​នៅ​កូរ៉េ​។​

​លោក Lee បាន​បង្កើត​វិហារ Mamin Central ក្នុង​ឆ្នាំ ១៩៨២ ជាមួយ​អ្នក​ប្រ​ណិ​បត​ន៍​តែ ១២ នាក់​ប៉ុណ្ណោះ​។ ឥឡូវ​វិហារ​នេះ​បាន​រីកចម្រើន​ក្លាយជា​វិហារ​គ្រិស្ត​ដ៏​ធំ មាន​អគារ​ធំៗ និង មាន​សាលប្រជុំ និង​មាន​វេ​ប​សាយ​ដ៏​ធំ​មួយ​ផងដែរ​៕

adverise with khmeread
tiger
Loading ad ...