adverise with khmeread 1

មូលហេតុ​ដែល​អ្នក​មិនត្រូវ​បោះចោល​សំបក​ស៊ុត​! ជាពិសេស​អ្នក​ដែលមាន​ជំងឺ​ពុក​ឆ្អឹង​

​    ​ជាធម្មតា​លោកអ្នក​តែង​បោះចោល​សំបក​ស៊ុត​មែន​ទេ​? អាន​អត្ថបទ​នេះ​ហើយនឹង​ធ្វើឱ្យ​លោកអ្នក​គិត​សាជាថ្មី​មុននឹង​បោះចោល​សំបក​ស៊ុត​។ វា​ជា​រឿង​មិន​គួរឱ្យ​ជឿ​នោះឡើយ ដែល​សំបក​ស៊ុត​សាមញ្ញ​បែបនេះ​អាចមាន​ឥទ្ធិពល​យ៉ាង​សម្បើម​មកលើ​សុខភាព​របស់​យើង​។

​    ​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​នោះទេ ប៉ុន្តែ​សំបក​ស៊ុតមាន​ជាតិ​កា​ស្យ៉ូ​ម​សុទ្ធ ៩០ ភាគ សឹងតែ​ស្រដៀង​នឹង​ជាតិ​កាល់ស្យូម​ទូទៅ​ដែល​ពង្រឹង​ធ្មេញ​និង​ឆ្អឹង​ទៅហើយ​។ ជាតិ​កាល់ស្យូម​របស់​សំបក​ស៊ុត​ងាយ​នឹង​ស្រូប​ចូលទៅក្នុង​រាងកាយ​ណាស់ ហើយ​វា​ក៏​ជួយ​ផ្នែក​សុខភាព​ច្រើន​រាប់មិនអស់​ផងដែរ​។

​     សំបក​ស៊ុត​អាចជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​រ៉ែ​ផ្សេងទៀត​ដូចជា ដែក ម៉​ង់​ហ្គា​ណែ​ត ផូស្វ័រ ស័ង្កសី ភ្លុយអ​រី​ន ស្ពាន់ ម៉ូ​លី​ដែន និង​ក្រូ​មី​ញ៉ូ​។

​    ​* តើ​សំបក​ស៊ុត​អាចជួយ​ឱ្យ​សុខភាព​ល្អប្រសើរ​យ៉ាងដូច​ម្តេច​?
​    ​ជាតិ​កាល់ស្យូម​ក្នុង​សំបក​ស៊ុត​ជួយ​ពង្រឹង​ឆ្អឹង ជួយ​ឱ្យ​ខួរឆ្អឹង​ផលិត​កោសិកា​ឈាម​កាន់តែច្រើន និង​កាន់​តែមាន​សុខភាព​ល្អ ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង និង​ជួយ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​សម្ពាធ​ឈាម​ផងដែរ​។

​    ​ដើម្បី​ជំរុញ​ឱ្យ​សុខភាព​ល្អជា​រួម ត្រូវយក​សំបក​ស៊ុត​ចំនួន ៥ ហើយ​កិនកម្ទេច​វា​ឱ្យ​ក្លាយជា​ម្សៅ​។ បន្ទាប់មក​ដាក់​ម្សៅ​នោះ​ចូលទៅក្នុង​ទឹក ៣ លីត្រ ហើយ​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​រយៈពេល ១ សប្តាហ៍​ដើម្បី​រំលាយ​ម្សៅ​សំបក​ស៊ុត​។ លោកអ្នក​ក៏​គួរ​បន្ថែម​ទឹកក្រូច​ឆ្មា​បន្តិច​ផងដែរ​ដើម្បី​បង្កើន​រសជាតិ រួចហើយ​ផឹក​វា​ចំនួន ២ ទៅ ៣ កែវ​រៀងរាល់ថ្ងៃ​។

​    ​ទឹក​នេះ​ក៏​ជួយ​ជំរុញ​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ជួយ​ព្យាបាល​ដំបៅ និង​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យមាន​សុខភាព​ល្អ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់