ពួកចោរ​ព្រៃផ្សៃ​ចាក់​កាំបិត​ដោត​ជាប់​ក្បាល​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​ម្នា​ក់នៅ​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ប្លន់​កង​១​គ្រឿង តែ​គាត់​អាចមក​ពេទ្យ​ដោយ​ខ្លួនឯងបាន​ដ៏​អច្ឆរិយៈ​!

​អ្នកជិះ​កង់​ម្នា​ក់នៅ​អាច​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​កាំបិត​ដ៏​រន្ធត់ ហើយ​បន្ទាប់មក​អាច​ទៅរក​គ្រូពេទ្យ​វះកាត់​ទាំង​កាំបិត​កំពុង​ដោត​ជាប់​លលាដ៍ក្បាល​របស់គាត់ ហើយ​បាន​សួរ​ដោយ​អារម្មណ៍​នឹងនរ​យ៉ាង​ដូច្នេះ​ថា "​តើ​មាន​វេជ្ជបណ្ឌិត​ណា​ទំនេរ​ដែរ​ទេ​?"​។​

​លោក Shaun Wayne ឈាម​ដាប​ពេញ​ខ្លួន អាយុ ៣៤ ឆ្នាំ​បានធ្វើឱ្យ​អ្នក​ទទួលភ្ញៀវ​ភ្ញាក់ផ្អើល​ជាខ្លាំង​សឹង​មិន​ជឿ​នឹង​ភ្នែក​របស់​ពួកគេ ខណៈ​គាត់​ឈរ​នៅ​ពីមុខ​ពួកគេ​នៅក្នុង​បន្ទប់​ពោរពេញ​ទៅដោយ​អ្នកជំងឺ​។​

​គាត់​បាន​កំពុង​ជិះ​កង់​ទៅធ្វើ​ការ​នៅ​ទីក្រុង Strand នៅ​ជិត​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅពេលដែល​គាត់​ត្រូវបាន​វាយប្រហារ​ដោយ​បុរស​២​នាក់ ដែល​ម្នាក់​ក្នុងចំណោម​នោះបាន​ចាក់​គាត់​ចំក្បាល​។​

​កាំបិត​ដែលមាន​ផ្លែ​ប្រវែង ៦ អ៊ី​ញ​នេះ បាន​ដោត​ជាប់​នៅក្នុង​លលាដ៍ក្បាល​របស់គាត់ ខណៈដែល​ជនដៃដល់​ទាំង​២​បាន​ព្យាយាម​ដណ្តើមយក​កង់​របស់គាត់ ប៉ុន្តែ​លោក Shaun Wayne បាន​វាយ​ពួកចោរ​រហូត​ធ្វើឱ្យ​ពួកវា​រត់គេចខ្លួន​។​

​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង គឺថា បន្ទាប់មក​គាត់​បាន​ជិះ​កង់​ប្រហែល​ជិត​១​គីឡូម៉ែត្រ​ទៅរក​គ្រូពេទ្យ​វះកាត់​ឈ្មោះ Brendan Venter អាយុ ៤៨ ឆ្នាំ​។​

​វេជ្ជបណ្ឌិត Brendan Venter បាន​និយាយថា "​វេជ្ជបណ្ឌិត​ស្រី​ម្នាក់​របស់​យើង​កំពុង​បំពេញ​កាតព្វកិច្ច ហើយ​នាង​ត្រូវបាន​ហៅ​ឱ្យទៅជួយ​ព្យាបាល​អ្នកជំងឺ​ក្បាល​ជាប់​កាំបិត​នេះ​។ និយាយ​តាម​ត្រង់ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ឃើញ​គាត់​ជាប់​កាំបិត​លើ​ក្បាល វា​ពិតជា​រក​អ្វី​ថ្លែង​ពុំ​បានទេ ប៉ុន្តែ​គាត់​មាន​ភាព​នឹងធឹង និង មាន​ស្មារតី​ល្អ​ណាស់ ទោះបី​ជាមាន​ឈាម​ហូរ​ច្រើន​ក៏ដោយ​។ គាត់​បាន​សួរ​យ៉ាង​សុភាពរាបសា ថា​តើ​យើង​មាន​វេជ្ជបណ្ឌិត​ណា​ទំនេរ​ដើម្បី​មើល​គាត់​ដែរ​ឬ​អត់​ទៀតផង​"​។ 

​វេជ្ជបណ្ឌិត​ស្រី​នៅ​ទីនោះ​មិន​បង្អង់​យូរ ក៏បាន​ជួយ​បើកឡាន​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ Tygerberg នៅក្បែរនោះ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​១៩​វិច្ឆិកា ហើយ​បានទទួល​ការវះកាត់​ដោយ​ជោគជ័យ ជាមួយ​អ្នកនាំពាក្យ​មន្ទីរពេទ្យ​និយាយថា គាត់​មាន​ស្ថានភាព "​នឹងនរ​ធម្មតា​"​។ 

​លោក Shaun Wayne គឺជា​អ្នកគ្រប់គ្រង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ភោជនីយដ្ឋាន​អាហារ​អាស៊ី​ស៊ូ​ស៊ី​នៅ​ទីក្រុង Strand  ហើយ​គាត់​ចូលចិត្ត​ជិះ​កង់​ទៅធ្វើ​ការ​រៀងរាល់ថ្ងៃ​៕ 

adverise with khmeread
tiger
Loading ad ...