adverise with khmeread 0

ធ្វើ​ដូចម្តេច​ដើម្បី​បំបាត់​ស្នាម​ខ្មូត​លើ​មុខ​?

​    ​មុន​គឺជា​ជំងឺ​ស្បែក​រយៈពេល​វែង ហើយ​វា​កើតឡើង​នៅពេល​ឫស​រោម​បាន​កកស្ទះ​ជាមួយ​កោសិកា​ស្បែក​ងាប់ និង​ជាតិ​ខ្លាញ់​ក្នុង​ស្បែក​។ ហើយ​បន្ទាប់​ពីមុន​បាន​ធ្លាយ​មុខ​ហើយ​នោះ វា​នឹង​បន្សល់​នូវ​ស្នាម​ក្រហូង​ដ៏​ជ្រៅ​នៅលើ​ស្បែក ឬ​ហៅថា​ខ្មូតស៊ី​មុខ​។

​    ​ស្នាម​ខ្មូត​អាច​មើលឃើញ​យ៉ាងច្បាស់​នៅលើ​មុខ ដែល​វា​នឹង​ធ្វើឱ្យ​លោកអ្នក​ព្រួយចិត្ត បាត់បង់​ជំនឿ​ជាក់​លើ​ខ្លួនឯង និង​កើត​អារម្មណ៍​បាក់​ទឹកចិត្ត​។ ស្នាម​ខ្មូត​មិនអាច​ព្យាបាល​ជា​ដាច់​តែមួយ​យប់​នោះទេ ប៉ុន្តែ​ជាមួយនឹង​ការថែទាំ​បានល្អ​ប្រសើរ វា​នឹង​បាត់ទៅ​វិញ​ជា​បណ្តើរៗ​។
​    ​
​     រឿង​សំខាន់បំផុត​ដែល​លោកអ្នក​អាច​ធ្វើបាន​ដើម្បី​ចៀសវាង​ស្នាម​ខ្មូត​គឺ​ទប់ស្កាត់​វា​កុំឱ្យ​កើត​លើ​ស្បែ​កមុខ​។ លោកអ្នក​អាចធ្វើ​វា​បាន​តាមរយៈ​ការលាង​សម្អាត​មុខ​ឱ្យបាន​ត្រឹមត្រូវ​។ សម្អាត​គ្រឿង Make Up និង​លុប​លាងមុខ​ជាមួយ​ប្រភេទ​ទឹក​លាង​សម្អាត​ដែលមាន​ជាតិ​អាស៊ីត​សាលី​ស៊ី​លី​ក (Salicylic) មុនពេល​ចូល​គេង​។ វា​នឹង​បំបាត់​ការស្ទះ​រន្ធ​ញើស​ក្នុង​ស្បែ​កមុខ និង​ជួយ​ទប់ស្កាត់​មិនឱ្យ​កើតមុន​។

​    ​* ខាងក្រោម​នេះ​គឺជា​គន្លឹះ​សាមញ្ញៗ​ដើម្បី​លុបបំបាត់​ស្នាម​ខ្មូត​៖
​    ​១. លាបទឹក​ក្រូចឆ្មា
​    ​ទឹកក្រូច​ឆ្មា​មានគុណ​ស​ម្ប​តិ្ត​ព្យាបាល​ស្បែក​ពី​ធម្មជាតិ និង​ជួយ​ឱ្យ​ស្នាម​ខ្មូត​បាត់​ទៅវិញ​បន្តិច​ម្តងៗ​។ លាបទឹក​ក្រូចឆ្មា ២៥ នាទី​សឹម​លាង​ទឹក​សម្អាត​មុខ ឬ​លោកអ្នក​អាច​ទុក​វា​ចោល​មួយ​យប់​ក៏បាន​សម្រាប់​ធ្វើជា​ម៉ា​សមុខ​។ ធ្វើបែបនេះ​រាល់ថ្ងៃ ស្នាម​ខ្មូត​នឹង​បាត់​ទៅវិញ​បន្តិច​ម្តងៗ​។


​    ​
​    ​២. ត្រដុស​ស្បែក​មុខ​ជាមួយនឹង​ម្សៅ​មេនំ​ប៉័ង ឬ​ម្សៅ​ធ្វើ​នំ
​    ​យក​ម្សៅ​នេះ ២ ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក រួច​ត្រដុស​ប្រហែល ២ នាទី​សឹម​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​រៀងរាល់ថ្ងៃ​មុនពេល​ចូល​គេង​។

​    ​៣. ប្រើប្រាស់​ទឹកឃ្មុំ​លាប​លើ​មុខ
​    ​គេ​មិន​ប្រកាន់​ពេលវេលា និង​បរិមាណ​នោះទេ​។ លោកអ្នក​អាច​លាប​ទឹកឃ្មុំ​បាន​តាមចិត្ត ពេលណា​ក៏បាន ក្នុង​បរិមាណ​ណា​ក៏បាន តែ​ត្រូវធ្វើ​វា​រៀងរាល់ថ្ងៃ​។

​    ​៤. សាកល្បង​ជាមួយ​ប្រទាល​កន្ទុយក្រពើ​
​     លោកអ្នក​គ្រាន់តែ​យក​ប្រេង​ធ្វើ​ពី​ស្លឹក​តែ ២ ដំណក់​មក​បន្ត​ក់លើ​សាច់​ប្រទាល​កន្ទុយក្រពើ រួច​យកមក​បិត​លើ​មុខ​រៀងរាល់​យប់​ជាការ​ស្រេច​។ ធ្វើ​រាល់ថ្ងៃ​រហូត​ទាល់តែ​លែងឃើញ​ស្នាម​។

​    ​៥. ប្រើ​ដុំ​ទឹកកក​ត្រដុស​មុខ​ឱ្យបាន ២ នាទី​រៀងរាល់ថ្ងៃ​។​

​    ​៦. ប្រើ​ទឹកខ្មេះ​ប៉ោម​
     ​លាយ​ទឹកខ្មេះ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​កម្រិត​ល្មម​ពេញចិត្ត​ផ្ទាល់ខ្លួន រួច​ដាក់​វា​ក្នុង​ដុំ​សំឡី​ហើយ​យកទៅ​បិត​ជុំវិញ​តំបន់​ខ្មូតស៊ី​រៀងរាល់​យប់​រហូត​ទាល់តែ​វា​ចាប់ផ្តើម​បាត់​ស្នាម​ខ្មូត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់