adverise with khmeread 1

នេះ​ជា​រឿង​ដែល​នឹង​កើតឡើង​នៅពេល​អ្នក​ទទួលទាន​គ្រាប់​វ៉​ល​ណាត់ ៤ គ្រាប់ ហើយ​រង់ចាំ​រយៈពេល ៤ ម៉ោង​!

    ​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ការ​ទទួលទាន​គ្រាប់​វ៉​ល​ណាត់ (Walnut) ត្រឹម​មួយ​ក្បង់​ដៃ​រៀងរាល់ថ្ងៃ​នឹង​ផ្តល់​ការការពារ​ភ្លាមៗ​ប្រឆាំងនឹង​ជំងឺ​បេះដូង​។ ការ​ទទួលទាន​គ្រាប់​វ៉​ល​ណាត់​ជាប្រចាំ​នឹង​ផ្តល់​ការការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​ជា​រៀងរហូត​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បង្ហាញ​ភាពល្អប្រសើរ​ដ៏​សំខាន់​ចំពោះ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​ភាពបត់បែន​របស់​សរ​សៃ​ឈាម ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​លំហូរ​ឈាម នៅ ៤ ម៉ោង​ក្រោយ​មនុស្ស​បានទទួល​ទាន​គ្រាប់​វ៉​ល​ណាត់ ឬ ប្រេង​វ៉​ល​ណាត់​ផងដែរ​។

​    ​យើង​គួរតែ​បញ្ចូល​គ្រាប់​វ៉​ល​ណាត់​ក្នុង​របប​អាហារ​របស់​យើង ព្រោះ​ការទទួល​ទាន​ជាប្រចាំ​នឹង​ជួយ​ការពារ​ប្រឆាំងនឹង​ប្រភេទ​ជំងឺ​បេះដូង​ជាច្រើន ដោយសារតែ​ឥទ្ធិពល​របស់​វា​ទៅលើ​កត្តា​ហានិភ័យ​នៃ​សរសៃឈាម​បេះដូង​ឈ្មោះថា សឺ​រ៉ូម (Serum)​។​

​    ​លោក​វេជ្ជបណ្ឌិត Penny Kris Etherton សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Penn State University ក្នុង​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​បាន​និយាយថា "​តាមរយៈ​ការ​ទទួលទាន​គ្រាប់​វ៉​ល​ណាត់​មួយ​ក្តាប់​តូច ឬ​ប្រេង​វ៉​ល​ណាត់​រយៈពេល ៤ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ លោកអ្នក​នឹង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​"​។

​    ​ការសិក្សា​នេះ​គឺជា​ការសិក្សា​ដំបូងបង្អស់​នៃ​ប្រភេទ​ការសិក្សា​ទាក់ទង​គ្រាប់​ធុញ​ជាតិ​មួយ​នេះ​ដើម្បី​កំណត់​មើល​អំពី​ធាតុ​ផ្សំ​សកម្ម​នៅក្នុង​គ្រាប់​វ៉​ល​ណាត់ ដែល​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ដល់​សុខភាព​។ ហើយ​តាមរយៈ​ការទទួល​ទាន​ប្រេង​វ៉​ល​ណាត់​ត្រឹម ៣ ស្លាបព្រា​បាយ (៥១ ក្រាម​) លោក​អ្នកនឹង​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​សរសៃឈាម​របស់លោក​អ្នក​ក្នុងពេល​ត្រឹមតែ ៤ ម៉ោង​ប៉ុណ្ណោះ​។

​    ​ប្រេង​វ៉​ល​ណាត់​ផ្តល់​អត្ថប្រយោជន៍​ដ៏​សំខាន់​ដល់​ភ្នាស​កោសិកា​ឈ្មោះថា Endothelial ជា​កោសិកា​ដែល​តម្រៀបជួរ​ក្នុង​សរសៃឈាម និង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ភាពបត់បែន​របស់​សរ​សៃ​ឈាម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់