អ្នកវិទ្យាសាស្ត្ររបស់អង្គការណាសានាំគ្នាហ៊ោ និងខ្លះស្រក់ទឹកភ្នែក ពេលឃើញយានតម្លៃ១ពាន់លានចុះចតលើភពអង្គារបានសម្រេច

យានភពអង្គារតម្លៃ ១ ពាន់លានដុល្លាររបស់អង្គការណាសាទីបំផុតចុះចតលើភពក្រហមនេះបានជោគជ័យ បន្ទាប់ពីការទន្ទឹងចាំមើលវាចុះចតទាំងភ័យផងអរផងរយៈពេល ៦ នាទីកន្លះ នៅពេលវាចូលទៅដល់ស្រទាប់បរិយាកាស Martian និងឆ្លងផុតសីតុណ្ហភាពច្រើនជាង ១៦៥០ អង្សា។

យាន InSight បានធ្វើដំណើរឆ្លងកាត់សុញ្ញកាសអស់រយៈពេល ៧ ខែ ប៉ុន្ដែការធ្វើដំណើរដ៏វែងឆ្ងាយរបស់វា បានឈានជើងចូលដល់ភពក្រហមនៅយប់ថ្ងៃចន្ទ​ខណៈដែលការប៉ុនប៉ងចុះឱ្យដល់ផ្ទៃដីរបស់ភពនេះបានសម្រេច។

យាននេះបានចុះចតនៅម៉ោងប្រមាណ ៨ យប់ម៉ោងសកល ខណៈអ្នកវិទ្យាសាស្ដ្រដ៏អន្ទះអន្ទែង កំពុងរង់ចាំលទ្ធផលពីមនុស្សយន្តឈ្មោះ Wall-E និង Eve បញ្ជាក់ថាវាបានចុះចតដល់ភពអង្គារ។

មិនដល់ ៨ នាទីផងទេ បន្ទាប់ពីចូលក្នុងបរិយាកាសក្នុងល្បឿនប្រមាណ ១៩.៧៩៤ គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមអ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថាវាបានចុះចតដោយជោគជ័យលើផ្ទៃរបស់ភពក្រហម។

ក្នុងរូបភាពយើងអាចមើលឃើញអ្នកវិទ្យាសាស្ដ្រជាច្រើនបាននាំស្រែកហ៊ោពេញបន្ទប់ និងមានអ្នកខ្លះទៀតអរពេករហូតដល់ស្រក់ទឹកភ្នែក។

ហើយគួរឱ្យកត់សម្គាល់ផងដែរថា យានថ្មីនោះបានចុះចត និងអាចផ្ញើរូបភាពមកកាន់ផែនដីបាន បន្ទាប់ពីវាចុះចតលើភពក្រហមនោះ ប៉ុន្ដែកាមេរ៉ាដែលបំពាក់លើវាពេញទៅដោយធូលីដីច្រើនពេក ដូច្នេះរូបភាពមើលទៅមិនច្បាស់ប៉ុន្មាននោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...