adverise with khmeread 306a891400000578 0 image a 9 1453377770435

ចំណង់​ចំណូលចិត្ត​ក្នុង​ជីវិត​របស់​បុរស​ម្នាក់​នេះ​គឺ​ឱ្យ​ពស់​ពិស​កាច​សាហាវ​ចឹក​គាត់​រាល់ថ្ងៃ​

​    ​លោក Tim Friede ជា​មនុស្ស​ធម្មតា​ដូចជា​អ្នក​រាល់គ្នា​ដែរ​។ មនុស្ស​ភាគច្រើន​មិន​ចូលចិត្ត​ពស់​នោះទេ ឬ​យ៉ាងហោចណាស់​ក៏​មិន​ហ៊ាន​ចូល​កៀក​នឹង​ពពួកសត្វ​ល្មូ​ន​នោះដែរ​។ ទោះយ៉ាងណា អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​អាយុ ៣៧ ឆ្នាំ​រូបនេះ​បាន​ចិញ្ចឹម​ពស់​ចម្រុះ​ប្រភេទ​ក្នុងផ្ទះ​របស់គាត់ ហើយ​បានឱ្យ​ពស់​ចឹក​គាត់​រាល់ថ្ងៃ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការស្រាវជ្រាវ​របស់គាត់​។ មានពេលខ្លះ គាត់​បាន​ចាប់បង្ខំ​ពស់​ឱ្យមក​ចឹក​គាត់​ភ្លាមៗ​តែម្តង​ដើម្បី​ពិនិត្យមើល​ឥទ្ធិពល​ពិស​មកលើ​រាងកាយ​មនុស្ស​។

​    ​វា​ហាក់ដូចជា​ចម្លែក ប៉ុន្តែ​ការស្រាវជ្រាវ​របស់គាត់​គឺ​ពិតជា​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​។ ប៉ុន្តែ​គួរឱ្យ​ស្តាយ ចំណង់​ចំណូលចិត្ត​របស់គាត់​បា​ន​ធ្វើឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់​មិន​ហ៊ាន​នៅក្បែរ ឬ​រស់នៅ​ចុះសម្រុង​ជាមួយ​គាត់​នោះទេ​។ ជាក់ស្តែង អតីត​ភរិយា​គាត់​បាន​លែងលះ​គាត់ ដោយសារតែ​ចំណង់​ចំណូលចិត្ត​របស់គាត់​មួយ​នេះ​។​

​    ​គ្មាន​នរ​ម្នាក់​ហ៊ាន​ធ្វើ​ការងារ​ដូច​គាត់​នោះឡើយ ប៉ុន្តែ​ការលះបង់​របស់គាត់​គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ យើង​គួរតែ​សម្តែង​ការរីករាយ​នឹង​បុរស​ម្នាក់នេះ ព្រោះ​គាត់​មាន​សេចក្តីក្លាហាន​ជាង​មនុស្ស​ដទៃទៀត​ជុំវិញ​ផែនដី​នេះ​។​

​    ​គួរ​បញ្ជាក់ថា លោក Tim Friede ដែល​រស់នៅ​ទី​រដ្ឋ Wisconsin សហរដ្ឋអាមេរិក បានចាប់ផ្តើម​ទម្លាប់​ឱ្យ​ពស់​ចឹក​នេះ​រយៈពេល ១៦ ឆ្នាំ​ហើយ​គិត​មក​ត្រឹម​ឆ្នាំ ២០១៦​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់