adverise with khmeread 5 actionable ways

វិធីអាចអនុវត្តបានទាំង ៥ ដើម្បីស្វែងរកគោលបំណងពិតក្នុងជីវិតរបស់អ្នក

វិធីល្អបំផុតដើម្បីត្រៀមខ្លួន និងគ្រប់គ្រងជីវិតរបស់អ្នកឲ្យដើរឆ្ពោះទៅមុខបានគឺការដែលបានដឹងថាអ្វីជាគោលបំណងពិតរបស់អ្នក។ យើងទាំងអស់គ្នាសុទ្ធតែមានគោលបំណងក្នុងក្តីសុបិនរៀងៗខ្លួន ដូចជា ក្លាយជាកីឡាករបាល់ទាត់ សហគ្រិន តារាទូរទស្សន៍ ប៉ុន្តែអ្វីទៅជាគោលបំណងពិតរបស់អ្នក? វាជាគោលបំណងមួយដែលអ្នកនឹងធ្វើវាឲ្យបាននៅជីវិតចុងក្រោយរបស់អ្នក? ដើម្បីដឹងពីគោលបំណងពិត អ្នកត្រូវតែកំណត់កត្តាសំខាន់មួយចំនួនក្នុងដំណើរជីវិតរបស់អ្នក។ ដើម្បីដើរទៅមុខតាមផ្លូវត្រឹមត្រូវ អ្នកត្រូវតែចេះពីរបៀបកំណត់គោលបំណង ដូច្នេះទើបអ្នកអាចចាប់ផ្តើមកសាងវាឆ្ពោះទៅរកគោលបំណងពិតប្រាកដក្នុងជីវិតរបស់អ្នក។ 

១- អ្វីទៅដែលធ្វើឲ្យអ្នករំភើបចិត្តបំផុត?
យើងទាំងអស់គ្នាត្រូវតែធ្វើអ្វីមួយក្នុងជីវិតរបស់យើង ដែលយើងគិតថាស្រួលចិត្ត រីករាយ និងជឿជាក់លើវា។ សម្រាប់មនុស្សភាគច្រើន រឿងនេះអាចជាកីឡា ឬសូម្បីរឿងទាក់ទងនឹងតន្ត្រី។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែស្វែងរកអ្វីមួយក្នុងជីវិត ដែលធ្វើឲ្យអ្នករំភើបចិត្តបំផុត។ ត្រូវសម្លឹងមើលទៅលើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍រំជើបរំជួលបំផុត និងមើលថាតើវាអាចមានអារម្មណ៍យ៉ាងណា ដែលថ្ងៃណាមួយអ្នកអាចធ្វើការក្នុងផ្នែកមួយនេះឬផ្នែកមួយនោះ។
នេះអាចជាគោលបំណងក្នុងជីវិតរបស់អ្នកព្រោះយើងជាធម្មតាមានជោគវាសនាធ្វើការជាមួយនឹងអ្វីដែលយើងស្រឡាញ់ពិតប្រាកដ និងជឿជាក់លើវា ចុះហេតុអ្វីអ្នកមិនអាចរកឃើញគោលបំណងពិតរបស់អ្នកនោះ?  

២- ការចងចាំពីកុមារភាព
វិធីអស្ចារ្យបំផុតដើម្បីស្វែងរកអ្វី ដែលអ្នកគួរតែធ្វើក្នុងជីវិតរបស់អ្នកគឺអ្វីដែលអ្នកបានធ្វើកាលពីនៅតូច។ ឧទាហរណ៍ កាលពីតូចអ្នកចូលចិត្តទៅដើរលេងលើវាលស្រែធំៗ
ហើយរឿងនេះទីបំផុតបាននាំឲ្យអ្នកធ្វើការជាអ្នកមគ្គុទេសក៍ទេសចរណ៍សម្រាប់ដីស្រែក្នុងស្រុកដ៏ធំមួយ។ អ្នកច្បាស់ជាធ្លាប់ចូលចិត្តធ្វើអ្វីមួយកាលពីតូច មិនអ៊ីចឹង?
ដូច្នេះសូមសាកល្បងរកនឹកមើលថាតើអ្នកចូលចិត្តធ្វើអ្វី ហើយយកវាមកពិចារណាថាតើវាអាចជាគោលបំណងពិតរបស់អ្នកដែរឬទេ? 

៣- អង្កេតបែបផែនជីវិតរបស់អ្នក
តើអ្នកចំណាយពេលច្រើនដើរចុះឡើងៗវិលវល់ និងកំពុងដោះស្រាយជាមួយនឹងបញ្ហាជាច្រើន មែនទេ? អ៊ីចឹង អ្នកត្រូវតែក្រឡេកមើលបែបផែនជីវិតរបស់អ្នក និងមើលថាតើហេតុអ្វីបានជាវាទៅជាអ៊ីចឹង។ អាចមានចំណុចអសកម្មអ្វីមួយ ដែលកំពុងបញ្ឈប់អ្នកមិនឲ្យស្វែងរកគោលបំណងពិតរបស់អ្នក និងធ្វើឲ្យអ្នកមិនអាចផ្តល់ឱកាសឲ្យខ្លួនឯងដើម្បីចាប់ផ្តើមជីវិតដែលអ្នកសមនឹងទទួលបាននោះទេ។ ត្រូវមើលពីរបៀបដែលអ្នករស់នៅ រាប់ចាប់តាំងពីអ្វីដែលអ្នកទទួលទាន អ្វីដែលអ្នកធ្វើសម្រាប់ការកម្សាន្ត និងសូម្បីកន្លែងដែលអ្នកដើរទិញឥវ៉ាន់។ អ្វីមួយនៅទីនោះអាចជាគន្លឹះ ដែលអ្នកត្រូវការស្វែងរកដើម្បីវិវត្តន៍ខ្លួនទៅមុខមួយកម្រិតទៀត ហើយវាក៏ប្រហែលជាគោលបំណងពិតកំពុងស្វែងរកផងដែរ។ 

៤- បង្កើតបញ្ជីមួយ
វិធីល្អបំផុតដើម្បីចាប់ផ្តើមត្រៀមខ្លួន និងសិក្សាអំពីគោលបំណងពិតរបស់អ្នកគឺត្រូវបង្កើតបញ្ជីមួយសម្រាប់ផ្លូវធ្វើដំណើរនៃជីវិតរបស់អ្នក។ វាអាចជួយអ្នកឲ្យទម្លាយបញ្ហាទូទៅ
ហើយអាចនឹងជួយអ្នកឲ្យស៊ាំទៅនឹងអ្វីដែលធ្វើឲ្យអ្នករវល់ តែរីករាយ។ ការសម្លឹងមើលរឿងរ៉ាវតូចៗនានាខណៈកំពុងបង្កើតបញ្ជីមួយនេះឡើងអាចជាអ្វីមួយដែលអ្នកត្រូវការដើម្បីចាប់ផ្តើមធ្វើការផ្លាស់ប្តូរដ៏សំខាន់ក្នុងជីវិត។ វានឹងត្រូវចំណាយពេល និងការអង្កេតច្រើនដើម្បីបង្កើតបានបញ្ជីមួយនេះ។ អ្វីដែលអ្នកត្រូវបានជោគវាសនាកំណត់ឲ្យធ្វើក្នុងពិភពលោកនេះនឹងមិនហក់មករកអ្នកស្រួលៗនោះទេ! ដូច្នេះការបង្កើតបញ្ជីមួយឡើងនឹងជួយអ្នកឲ្យមើលឃើញតម្រុយនៃគោលបំណងពិតរបស់អ្នកជាមិនខាន។ 

៥- រកគោលបំណងណាដែលអាចសម្រេចបាន
កុំសម្លឹងមើលជីវិតក្នុងភាពស្មុគ្រស្មាញខ្លាំងពេក ដូចជា "ការក្លាយទៅជាព្រះ" ឬ "ការចាប់ផ្តើមអារ្យធម៌ថ្មី" ជាដើម។ ត្រូវសម្លឹងមើលគោលបំណងជាក់ស្តែង ដែលត្រូវនឹងបែបផែនជីវិតរបស់អ្នក សមត្ថភាពរៀនសូត្ររបស់អ្នក និងភាពជឿជាក់ទូទៅរបស់អ្នក។ ប្រសិនបើគោលបំណងនោះត្រូវនឹងសមត្ថភាព ឬចំណង់ចំណូលចិត្តរបស់អ្នក  អ៊ីចឹងបានន័យថាវាជាគោលបំណងពិតប្រាកដរបស់អ្នកហើយ៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់