adverise with khmeread B9df4d92 c4b3 434c ba6a 6792272cb5d7

ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ឃា​យ់​ខ្លួន​អ្នកញៀន​ហ្គេម​ប្រុស​ស្រី​៩​នាក់​

   ភ្នំពេញ ៖  អ្នកញៀន​លេង​ហ្គេម​បាញ់​ត្រី​ប្រុស​ស្រី​៩​នាក់ ត្រូវបាន​គ​ណះ​បញ្ជា​ការឯកភាព​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន​ពេល​ចុះទៅ​បង្ក្រាប​ទីតាំងហ្គេម​បាញ់​ត្រី​មួយកន្លែង និង​ដក​ហូត​ទូ​ហ្គេម​ចំនួន​២​គ្រឿង។​

     កិច្ចប្រតិបត្តិការ​ណ៍​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦ ដែល​ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត នាយករង​រដ្ឋបាល​ ខ​ណ្ឌ​ដូន ពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខាងក្រោយ​នឹងស្ថានទូត​បារាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    លោក​ចាន់ បណ្ឌិត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​ថា​នៅ​ទីតាំង​ខាងលើ​មាន​បើក​អាជីវកម្ម​ហ្គេម​បាញ់​ត្រី ហើយ​បង្ក​ភាពរ​ញ៉េ​រញៃ​ផង​នោះហើយដោយ​មានការ​ចង្អុល​បង្ហាញ​ពី​លោក​គួច ចំរើន អភិបាលខណ្ឌ បាន​បញ្ជា​អោយ​លោក​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ភ្លាម​តែ  ម្តង​។​

    ​​ក្នុងការ​ចុះបង្ក្រាប​ខាងលើ គឺ​ឃាត់ខ្លួន​អ្នកញៀន​លេង​ហ្គេម​បាញ់​ត្រី​ប្រុស​ស្រី​៩​នាក់ ក្នុងនោះ​ម្ចាស់​ទីតាំង​ម្នាក់ ថែមទាំង​ដកហូត​ទូ​ហ្គេម​បាន​២​គ្រឿង និង​វត្ថុតាង​មួយចំនួន​ផងដែរ​។​

    ក្រោយមក​ទូ​ហ្គេម​ទាំង​២​គ្រឿង និង​អ្នកលេង​ញៀន​ហ្គេម​ទាំង​៩​នាក់ ត្រូវបាន​នាំយកទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូន​ពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់