adverise with khmeread Taeyeon

Taeyeon សមាជិក​ក្រុម Girls' Generation ស្អាត​ពេក​រហូតដល់​ថ្នាក់​ប្រៀប​ទៅនឹង​តុក្កតា​

    ​អ្នកជំនាញ​តប់​តែងខ្លួន​អាជីព​ឲ្យ​តារា​ល្បីៗ​ឈ្មោះ Jung Saem Mool ថ្មីៗ​នេះ​បាន​ចូលរួម​និង​បាន​ចែករំលែក​រូបភាព​រប​ស់ Taeyeon ដោយ​ការ​តប់​តែង​ប្រើ​នូវ​ផលិតផល​ម៉ាក​ល្បី Nature Republic​។​

​    ​Jung Saem Mool ទើបតែ​បង្ហោះ​រូបនាង​នៅលើ Instagram កាលពី​ថ្ងៃទី​២ ខែមីនា​នេះ​ទេ ដែល​រូបភាព​បង្ហាញ​ពី​ការថត​ឡង់សេ​ឲ្យ​ផលិតផល​សម្ផស្ស​របស់​ក្រុមហ៊ុន Nature Republic ហើយ​ការ​តប់​តែង​នោះ​ត្រូវបាន​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ប្រៀប​នាង​ទៅនឹង​តុក្កតា​ដ៏​ស្រស់ស្អាត​មួយ​។​

​    ​រូប​ភាពលេច​ធ្លាយ​មួយទៀត​បានបង្ហាញ​ថ្ពាល់​នាង​ពណ៌​ផ្កាឈូក​ស្រាល​និង​បបូរមាត់​ផ្កាឈូក​ស្រស់ ដែល​មើលទៅ​គួរឱ្យ​ខ្នាញ់​សម្បើម​ណាស់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់