ទម្លាប់អាក្រក់មុនចូលគេងទាំងនេះហើយ ដែលធ្វើឱ្យលោកអ្នកឡើងទម្ងន់

យើងទាំងអស់គ្នាចង់បានរាងកាយសមសួន និងមានសុខភាពល្អ។ ប៉ុន្ដែបើទោះជាយើងធ្វើលំហាត់ប្រាណជាប្រចាំ ទម្លាប់មួយចំនួនខាងក្រោមនេះនឹងមិនអនុញ្ញាតឱ្យអ្នកស្រកទម្ងន់ឡើយ។

១. គេមិនគ្រប់គ្រាន់
- គេងមិនគ្រប់គ្រាន់ធ្វើឱ្យប្រព័ន្ធរំលាយអាហារខ្សោយ
- កាលណាគេងមិនលក់ អ្នកនឹងរឹតតែឃ្លានអាហារ
- អ័រម៉ូន cortisol កើនឡើង
- អ្នកនឹងមានអារម្មណ៍ថា ហត់ជាប្រចាំ។

២. បរិភោគអាហារពេលល្ងាចច្រើន
- ការបរិភោគអាហារច្រើន ឬអាហារដែលពិបាករំលាយនឹងធ្វើឱ្យការរំលាយអាហារពេលយប់ខ្សោយ
- ការមើលទូរទស្សន៍ពេលល្ងាច ធ្វើឱ្យអ្នកបរិភោគអាហារច្រើន។

៣. បរិភោគអាហារមុនចូលគេង
- ធ្វើឱ្យកើនកោសិកាខ្លាញ់ច្រើន
- បញ្ហាប្រព័ន្ធរំលាយអាហារមានខ្ពស់។

៤. ការបរិភោគអាហារបំពងពេលល្ងាច
- ធ្វើឱ្យកើនកាល់ឡូរីច្រើន និងពិបាករំលាយ
- ធ្វើឱ្យជាតិខ្លាញ់កកកុញ
- ធ្វើឱ្យអ្នកពិបាកគេងពេលយប់។

៥. បរិភោគអាហារហឺរពេលល្ងាច
- នាំឱ្យមានបញ្ហាក្រពះ
- ពិបាកគេង
- ក្រហាយទ្រូង។

៦. ការបរិភោគបង្អែមពេលយប់
- ជាតិស្ករ និងម្សៅ បំលែងទៅជាកោសិកាខ្លាញ់
- ជាតិកាល់ឡូរីនៅតែមិនអាចរំលាយ អំឡុងពេលយប់។

៧. ការរំលងអាហារពេលល្ងាច
- ធ្វើឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ
- នឹងធ្វើឱ្យអ្នកឃ្លានខ្លាំង នៅពេលបរិភោគអាហារបន្ទាប់
- ធ្វើឱ្យថប់បារម្ភ
- និងបាត់បង់សាច់ដុំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត