ស្រីៗដេកស្រម៉ុកប្រឈមបញ្ហាសុខភាពខ្ពស់ជាងប្រុសៗដេកស្រម៉ុក

ការស្រាវជ្រាវមួយបានលើកឡើងថា ស្ត្រីដេកស្រម៉ុកមានហានិភ័យខ្ពស់ជាងបុរសទៅទៀតក្នុងការកើតជំងឺគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។ នេះបើយោងតាមកាសែត Daily Mail ចេញផ្សាយកាលពីថ្ងៃទី ២៩ វិច្ឆិកា។

ការស្កែននានាបានបង្ហាញថា ស្ត្រីដែលគេងបាត់ដង្ហើម ដែននាំឱ្យដេកស្រម៉ុកនោះ មានជញ្ជាំងបេះដូងក្រាស់ជាងបុរស។

អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់បានរកឃើញករណីដូចគ្នានេះដែរចំពោះស្ត្រីដែលដេកស្រម៉ុក ប៉ុន្តែមិនមានជំងឺដូចរៀបរាប់ខាងលើ។

ជញ្ជាំងបេះដូងក្រាស់អាចធ្វើឱ្យសាច់ដុំរឹងនិងធ្វើឱ្យវាពិបាកក្នុងការបូមឈាមបញ្ជូនទៅជុំវិញខ្លួន ដោយកាត់បន្ថយអុកស៊ីសែនដ៏ច្រើន ដែលបញ្ជូនទៅកាន់សាច់ដុំនិងខួរក្បាល។

ក្រុមអ្នកស្រាវជ្រាវមិនទាន់បានបញ្ជាក់ពីមូលហេតុដែលការគេងមិនដកដង្ហើមប៉ះពាល់ដល់បេះដូងតាមរបៀបដូច្នេះនៅឡើយទេ ហើយសង្ឃឹមថានឹងធ្វើការសាកល្បងធំៗនាពេលអនាគតដើម្បីបញ្ជាក់ពីការជាប់ពាក់ព័ន្ធគ្នានេះ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត