ភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញពីហាងខារ៉ាអូខេជាមួយប្រពន្ធពេលជិះមកតាមផ្លូវត្រូវបានជនមិនស្គាល់មុខឈប់វាយនិងដុំថ្មបណ្ដាលឲ្យបែកក្បាលមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង ១០និង៣០នាទីយ់ថ្ងៃទី 3ខែមិនា ឆ្នាំ 2016 ត្រង់ចំនុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហពន្ធរុស្សី ស្ថិតក្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសរងគ្រោះមិនស្គាល់ឈ្មោះនៅះទេ ជិះម៉ូតូក FTR ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1AR -3822។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុគាត់បងថ្លៃនិងប្រពន្ធទើបតែចេញមកពីស៊ីផឹកក្នុងហាងខារ៉ាអូខេ ហ្វេសបុកនៅជិតពេទ្យកុមារជាតិ។ លុះពេលចប់ហើយពួកគាត់ក៍បានជិះម៉ូតូបំរុងត្រឡប់ទៅផ្ទះវិញនៅម្ដុំផ្សារដឺហុយ ។
ខណៈតែកំពុងតែជិះសុខៗក៏មានជនបង្កដែលគាត់មិនស្គាល់មុខ២នាក់បានមកឈប់ម៉ូតូពីមុខគាត់ហើយមិនដឹងមានរឿងអ្វីស្រាប់តែបក្សពួកជនបង្កខាងលើម្នាក់ក្នុងចំនោមពីរនាក់បានចុះពីលើម៉ូតូហើយបានយកដុំថ្មការ៉ូឡាមកវាយចំក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលឈាមស្រោចពេញខ្លួនគួរឲ្យញញើតហើយភ្លាមៗនោះជនបង្កទាំងពីរនាក់នោះក្រោយពីបានវាយជនរងគ្រោះបែកក្បាលហើយក៍បាននាំគ្នាជិះម៉ូតូចេញទៅបាត់ទៅបន្សល់ទុកតែជនរងគ្រោះនៅឈប់យកដៃខ្ទប់ក្បាលដែលកំពុងហូរឈាមនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីកំណត់មុខសញ្ញា៕
