adverise with khmeread Conte main 2721072a

ម្ចាស់​ក្លឹប Chelsea និយាយថា​លោក អង់​តូ​នី​ញ៉ូ កុន​តេ នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ​រដូវ​កាល​ក្រោយ​

    ​លោក រ៉ូ​ម៉ាន់ អា​ប្រា​ម៉ូ​វិច (Roman Abramovich) បាន​ប្រាប់​ទៅកាន់​កីឡាករ Chelsea ថា គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី លោក អង់​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) នឹង​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ​រដូវ​កាល​ក្រោយ នេះ​បើ​យោងទៅលើ​របាយការណ៍​ព័ត៌មាន​របស់​អ៊ីតាលី​។​

​    ​លោក​អា​ប្រា​ម៉ូ​វិច​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជាមួយ​គ្រូបង្វឹក​រូបនេះ​យ៉ាងពិត​ប្រាកដ​ដើម្បី​ទទួល​ការងារ​នៅ Stamford Bridge ចាប់ពី​បណ្ដេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កាលពី​ខែធ្នូ​កន្លងមក​។​

​    ​គ្រូបង្វឹក​បច្ចុប្បន្ន​លោក ហ្គូ​ស ហ៊ី​ដ​ឌី​ង (Guus Hiddink) បានមក​ជំនួស The Special One ជា​បណ្ដោះអាសន្ន និង​បាន​កំពុង​ដឹកនាំ​ក្រុម​ម្ចាស់​ជើងឯក​រដូវ​កាល​មុន​មួយ​នេះ​ទាំង​លំបាកលំបិន ហើយ​ក្នុង​១១​ប្រកួត​ចុងក្រោយ​នេះ​គ្មាន​ក្រុម​ណាមួយ​អាច​បំបាក់​ក្រុម​តោ​ខៀវ​ក្នុង​ក្របខណ្ឌ Premier League បាន​នៅឡើយ​ទេ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី អាយុ​៤៦​ឆ្នាំ​រូបនេះ​នឹង​មក​ទឹកដី Stamford Bridge លើ​កុងត្រា​បី​ឆ្នាំ​ក្នុងតម្លៃ​ខ្លួន​៦​លាន​យ៉ូ​រ៉ូ​ក្នុង​មួយ​រដូវ​កាល​។​

​    ​លោក​កុន​តេ​នឹង​ទទួលបាន​លុយ​១៣០​លាន​យ៉ូ​រ៉ូ​ដើម្បី​ទិញ​កីឡាករ​នៅ​រដូវ​កាល​ក្រោយ​។​

​    ​ហើយ​គ្រូបង្វឹក​រូបនេះ​ក៏បាន​សម្លឹង​ឃើញ​កីឡាករ​ពីររូប​រួចហើយ​ដែរ​មានដូចជា ច​ន ស្តូ​ន (John Stones) និង អា​ទូ​រ៉ូ វី​ដាល់ (Arturo Vidal) ហើយក៏​នឹង​អាច​នាំ​កីឡាករ Roma ពីររូប​មកជា​មួយ​ផងដែរ ដូចជា មី​រ៉ា​លឹម ព្យា​និក (Miralem Pjanic) និង រ៉ា​ដ​ចា នាំ​ង​ហ្គូ​លែ​ន (Radja Nainggolan) ផងដែរ​៕

adverise with khmeread

មតិយោបល់