adverise with khmeread 6bc3241d 008b 479d a089 81acf794c0a5

ឆក់​កាបូប​បានសម្រេច​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញ​ស្រែកថា​ចោ​ផ្អើល​ប្រជាពលរដ្ឋ​ចាប់​ម្នាក់​ប្រគល់​សមត្ថកិច្ច​

   ​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ត្រូវបាន​ម្ចាស់​កាបូប​និង​ប្រជាពល​រដ្ឋ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​មនោ​រម្យ ក្រោយពី​រូបគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គូរ​សង្សា​មួយគូ​បានសម្រេច​។​

   ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម នៅ​ច​ណុ​ច​ជិត​អតីត​ផ្សារ​ទំនើប សីធ​នី ស្ថិតក្នុង​សង្កាត់  មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

   ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឈឹម សិលា អាយុ​២២​ឆ្នាំ មុខរប​រមិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ប៉ប្រក​ខាងត្បូង សង្កាត់ កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ផន ធីតា អាយុ​១៦ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ ក្នុង​សង្កាត់  ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

   បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុ​ពេល​កើតហេតុ​រូបនាង​និង​សង្សា​បាន​ជិះ​ម៉ូតូ​ម៉ា​កឡេត ព​ណ៍សរ  ពាក់​ស្លាក​លេខ  ភ្នំពេញ​1CQ-7042. ជិះ​មកពី​កោះ​ពេ​ជ្យ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​បំណង​ត្រលប់​ទៅផ្ទះ​វិញ ពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ឌ្រី​សង់​ជិះ​មក​ជិត​និង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​រូបគេ​តែម្ដង​។ ក្រោយពី​ឆក់​រួច​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​រូបនាង​និង​សង្សា​ជិះ​ម៉ូតូ​ដេញ​រហូតដល់​គល់ស្ពាន​អាកាស​៧​មករា​ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅបុក​ឃឿន​ផ្លូវ​បណ្ដាលអោយ​ដួល​។​

    ជនរងគ្រោះ​បាន​បន្តថា​ពេលដែល​ដួល​ម៉ូតូ​កាបូប​ជនសង្ស័យ​បាន​ធ្លាក់​កាបូប​ពី​ដៃ ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ខាងក្រោយ​បាន​រត់​មក​រើស​កាបូប​ក៏ត្រូវ​សង្សា​របស់​នា​ង​ជិះ​ម៉ូតូ​បុក​និង​ស្រែកថា​ចោ​ផ្អើល​អ្នក​នៅ​ជិត​ចាប់បាន​ម្នាក់​ចំណែក​ម្នាក់ទៀត​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​

   ក្រោយមក​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ឃាត់​ជនសង្ស័យ​និង​ប្រគល់​អោយកម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ដើម្បី​ចាត់ការ​បន្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់