កូនឃើញឪពុកដឹកស្រីនាំទៅកន្លែងស្ងាត់ ស្ទុះមកប្រាប់ម្តាយភ្លាម, នៅពេលឪពុកមកដល់ផ្ទះវិញ...

សំណើច ៖ 
កូន ៖ "ម៉ែ ម៉ែ ខ្ញុំទើបឃើញឪចតឡានក្នុងព្រៃស្ងាត់ចុងភូមិ ដឹកស្រីស្អាតម្នាក់"។ 
ម៉ែ ៖ "មែនក៏អី?? តើពួកគេធ្វើស្អីនឹងគ្នា?"។ 
កូន ៖ "ពីដំបូង ពួកគាត់ថើបគ្នា រួចឪដោះខោអាវនាងអស់រលីង"។
ម៉ែ ៖ "បានហើយមិនបាច់និយាយអីទៀតទេ យើងចាំឪឯងមកផ្ទះវិញ ហើយឯងចាំនិយាយបង្ហើយសាច់រឿង ពេលហ្នុង អូខេ?"។ 
ឪពុកត្រឡប់មកដល់ផ្ទះ ហើយទាំងអស់គ្នាទៅអង្គុយទទួលទានអាហារ ហើយស្រាប់តែម្តាយបញ្ជាកូនប្រុសឱ្យប្រាប់រឿងរ៉ាវរបស់ឪនៅក្នុងឡានជាមួយស្រី។ 
កូន ៖ "ខ្ញុំឃើញឪនិងស្រីស្អាតម្នាក់នៅក្នុងឡានក្បែរព្រៃស្ងាត់"។
ម្តាយសម្លក់មុខឪស្ទើរជ្រុះគ្រាប់ភ្នែក ហើយឪនោះអង្គុយលែងសុខចេះតែងាកចុះងាកឡើងរហូត ហើយកូនប្រុសសំណព្វក៏និយាយបន្ត។
កូន ៖ "បន្ទាប់មក ពួកគាត់ថើបគ្នា ហើយឪដោះខោអាវនាងអស់រលីង"។ 
ឪពុកមុខឡើងក្រហម នៅពេលម៉ែសួរកូនថាមានរឿងអីកើតឡើងបន្ទាប់ពីនោះ...
កូន ៖ "បន្ទាប់មកពួកគាត់ធ្វើដូចអ្វីដែលម៉ែឯងនិងពូនៅផ្ទះជិតយើងបានធ្វើកាលពេលដែលឪទៅធ្វើការនៅខេត្តឆ្ងាយ...តែនាងម្នាក់នោះ មិនហុចគូទដូចម៉ែឯងទេ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត