adverise with khmeread Iphonedisplay

Apple គ្រោង​នឹង​បំពាក់​ស្គ្រី​ប្រភេទ OLED លើ iPhone នៅ​ឆ្នាំ​២០១៧

​    ​ផែនការ​របស់​ក្រុមហ៊ុន Apple ដើម្បី​នាំមក​នូវ​អេក្រង់​ប្រភេទ OLED មកកាន់​ទូរស័ព្ទ iPhone របស់ខ្លួន​អាច​នឹង​ឃើញ​ទូរស័ព្ទ iPhone ដំបូង​គេ​ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​បង្កើន​ថាមពល​ថ្ម ដែល​គេ​នឹង​បង្ហាញឱ្យឃើញ​ក្នុង​ឆ្នាំ​២០១៧​មុន​ការរំពឹងទុក​ក្នុង​ឆ្នាំ ២០១៨​ទៅទៀត​។​

​    ​កាលពីដើម​ឆ្នាំនេះ មានការ​អះអាងថា ក្រុមហ៊ុន LG និង Samsung គ្រោង​ចំណាយ​ប្រា​ក់ជាង ១០ ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​បណ្តា​រោងចក្រ​ផលិត​អេក្រង់ OLED ថ្មី​ដើម្បី​ផ្គត់ផ្គង់​ស្គ្រី​ន​សម្រាប់ iPhone របស់ Apple​។

​    ​ឥឡូវ វេ​ប​សាយ Nikkei និយាយថា រោងចក្រ​ទាំងនោះ​កំពុង​ត្រូវបាន​ព​ន្លឿ​ន​ឱ្យ​ដំណើរការ​ទៅមុខ​ចំពេល​មានការ​បារម្ភ​ថា ការលក់​របស់ iPhone នឹង​ជាប់គាំង​។

​    ​កាលពី​ខែមករា ក្រុមហ៊ុន Apple បាន​រាយការណ៍​អំពី​កំណើន​តិចតួច​ក្នុង​ការលក់ iPhone កាលពី​ត្រីមាស​ចុងក្រោយ និង ការធ្លាក់ចុះ​ដែល​គេ​រំពឹងទុក​នៅក្នុង​ត្រី​មាន​បច្ចុប្បន្ន​។

​    ​ស្គ្រី​ន OLED មាន​កម្រាស​ស្តើង​ជាង និង​ផ្តល់នូវ​គុណភាព​រូបភាព​ល្អ​ជាង​ស្គ្រី​ន​គ្រី​ស្តា​ល់​ថ្លា​។ កាសែត Nikkei របស់​ជប៉ុន​បាន​រាយការណ៍​កាលពីដើម​ឆ្នាំនេះ​ថា Apple មាន​គម្រោង​ចាប់ផ្តើម​ប្រើ​ស្គ្រី​ន OLED សម្រាប់ iPhone ក្នុង​ឆ្នាំ​២០១៨​។​

​    ​កាសែត Electronic Times បាន​រាយការណ៍​ថា ក្រុមហ៊ុន LG និង Samsung ជិត​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយ Apple ហើយ​សម្រាប់​ស្គ្រី​ន​ប្រភេទ​នេះ​។ កាសែត​នេះ​បាន​បន្ថែមថា ក្រុមហ៊ុន​កូរ៉េ​ទាំង ២ នេះ​គ្រោង​ចំណាយ​មូលធន​រួមគ្នា​ចំនួន ១២,៨ ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​អេក្រង់ OLED នៅ​រយៈពេល ២ ទៅ ៣ ឆ្នាំ​ទៀត​។

​    ​កាសែត​ដដែល​បាន​និយាយថា Apple ទំនង​នឹង​ផ្តល់​មូលនិធិ​ខ្លះ​ដល់​ក្រុមហ៊ុន​ទាំងពីរ​ដើម្បី​ជួយ​ដល់​ការវិនិយោគ​៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់