adverise with khmeread 1

​ការប្រកួត Europa League រវាង Man Utd និង Liverpool ត្រូវបាន​ប្តូរ​ម៉ោង​

​ទីបំផុត​ក្រុម​បិសាច​ក្រហម Manchester United បានទទួល​ជោគជ័យ​ក្នុងការ​ស្នើឱ្យ​ប្តូរ​ម៉ោង​ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool​។​

Man Utd ត្រូវបាន​រៀបចំ​ឲ្យ​ធ្វើការ​ប្រឈមមុខ​នឹង Liverpool នៅ​ទឹកដី Old Trafford នៅ​ថ្ងៃទី ១៧ ខែមីនា​នេះ នៅវេលា​ម៉ោង ០១:០០ យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​បិសាច​ក្រហម​ចង់​លេង​នៅ​ម៉ោង ០៣ និង ០៥ នាទី​វិញ ហើយ​ថ្ងៃនេះ UEFA បាន​យល់ព្រម​ចំពោះ​ការស្នើសុំ​នេះ​។​

​ក្រុម​ផ្តល់យោបល់​សុវត្ថិភាព​នៃ​ក្រុមប្រឹក្សា Trafford បាន​ជំរុញ UEFA ឲ្យ​លើក​ការចាប់ផ្តើម​ការប្រកួត​នៅ​កន្លែង​ផ្សេង ដោយសារ​វា​ចំ​ថ្ងៃ Sat Patrick នៅពេលដែល​ទីក្រុង​ម៉ាន​ឆេស​ស្ទឺ​នឹងរ​ញ៉េ​រ​ញៃ​។​

​ប្រឆាំងនឹង​ស្ថានភាព​នេះ ការចាប់ផ្តើម​ការប្រកួត​ឆាប់​ពេក​អាចធ្វើ​ឲ្យ​មាន​បញ្ហា​សុវត្ថិភាព ហើយ​ថ្ងៃនេះ UEFA បាន​បញ្ជាក់ថា ពួកគេ​បាន​យល់ព្រម​ដើម្បី​ផ្លាស់ប្តូរ​ម៉ោង​ចាប់ផ្តើម​នៅ​ទឹកដី Old Trafford ទៅ​ម៉ោង ០៣ និង ០៥ នាទី​វិញ​។​

​ជើង​ទីមួយ​នៃ​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ទឹកដី Anfield នៅ​ថ្ងៃទី ១០ ខែមីនា​វេលា​ម៉ោង ០៣ និង ០៥ នាទី ខណៈ​នេះ​ជា​លើកដំបូង​ដែល​ក្រុម​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​បែបនេះ​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់